បរទេស៖ អភិបាលក្រុងបេរូត លោក Marwan Abboud បានឱ្យដឹងថា ប្រជាជនលីបង់ រហូតដល់ទៅ ៣០០,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយសារតែត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ។

នៅក្នុងហេតុការណ៍ផ្ទុះនេះ មនុស្សយ៉ាងហោច១០០នាក់ បានស្លាប់ និងជាង៤,០០០នាក់ រងរបួស។ ប៉ុន្តែ អាជ្ញាធរលីបង់ ជឿជាក់ថាចំនួនអ្នកស្លាប់អាចនឹង បន្តកើនឡើង។

ដោយឡែកកាលពីម្សិលមិញតារាចម្រៀងស្រីជនជាតិអាមេរិក កញ្ញា Selena Gomez តារាល្បីដែលមានបេះដូងស្រស់ស្អាតបានធ្វើការឧបត្ថម្ភប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១០លានដុល្លារ ដល់ជនរងគ្រោះដោយសារផ្ទុះឃ្លាំងស្តុកគីមីដ៏កក្រើកពិភពលោកក្នុងប្រទេសលីបង់ ។

ហើយនាងក៏បានបង្ហោះសារមួយឃ្លាថា “ខ្ញុំមិនអាចជួយអ្វីបានច្រើនទេ តែខ្ញុំគិតថាបើយើងទាំងអស់រួមគ្នាជួយ ការខូចខាតទាំងប៉ុន្មាននឹងបានស្រោចស្រង់ឡើងវិញ“ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ