អឺរ៉ុប៖ Rodrygo Goes បានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ Real Madrid លើក្រុម Inter Milan ក្នុងការប្រកួត Champions League វគ្គចែកពូល ដោយលទ្ធផល 3-2។

ក្រុមម្ចាស់ផ្ទះ Real Madrid បានរកគ្រាប់បាល់នាំមុខមុន២គ្រាប់ដោយ ខ្សែប្រយុទ្ធ Karim Benzema និងប្រធានក្រុម Sergio Ramos ប៉ុន្ដែត្រូវបានក្រុមភ្ញៀវមានឱកាសរកគ្រាប់បាល់តាមស្មើវិញដោយ Lautaro Martinez និង Ivan Perisic។

ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Zinedine Zidane នៅតែមានឱកាសក្នុងការទទួលបាន៣ពិន្ទុពីការប្រកួត នៅពេលដែល Rodrygo បានស៊ុតបញ្ចូលទី ពីការបញ្ជូនរបស់ Vinicius Junior។

សម្រាប់លទ្ធផលនេះ ជួយឱ្យ Realឡើងមកកាន់លេខ៣ក្នុងតារាងពូល B ដោយតាមពីក្រោយ Borussia Monchengladbach ពីរពិន្ទុ និងស្មើពិន្ទុជាមួយក្រុមលេខ២ Shakhtar Donetsk៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ