អេស្ប៉ាញ៖ Eden Hazard អាចរកគ្រាប់បាល់បានសារជាថ្មី បន្ទាប់ពីខកខានអស់ពេលជាងមួយឆ្នាំ សម្រាប់ក្រុម Real Madrid ហើយឈានទៅកាន់កំពូលតារាង La Liga បន្ទាប់ពីបានយកឈ្នះលើ Huesca ដោយលទ្ធផល 4-1។

ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ បានស៊ុតបើកឆាកពីចំងាយបានយ៉ាងល្អ មុនពេល Karim Benzema រកបានមួយគ្រាប់ទៀត នៅចុងតង់ទី១។ ក្រុមរបស់លោក Zinedine Zidane មិនបានបន្ធូរដៃឱ្យគូប្រកួតនោះទេ ហើយខ្សែបម្រើ Federico Valverde រកបានគ្រាប់ទី៣ និងគ្រាប់ទី៤ មុនពេលបញ្ចប់ការប្រកួតទៅហើយ Karim Benzema បាបស៊ុត១គ្រាប់បន្ថែមទៀត។

ដោយឡែក ក្រុម Atletico Madrid ក៏ធ្វើបានល្អណាស់ដែរ ដោយកីឡាករខ្សែបំរើវ័យក្មេង Joao Felix រកបានពីរគ្រាប់សម្រាប់ការប្រកួតជ័យជម្នះសម្រាប់ Atletico Madrid កាលពីយប់ថ្ងៃសៅរ៍កន្លងទៅលើក្រុម Osasuna ដែលបញ្ចប់លទ្ធផល 1-3។

Felix បានរកគ្រាប់បាល់បើកឆាកសម្រាប់ Atletico ដោយការស៊ុតប៉េណាល់ទី បន្ទាប់ពី Vitolo ត្រូវបានកីឡាករក្រុមម្ចាស់ផ្ទះ Osasuna បង្កកំហុសដាក់នៅតំបន់គ្រោះថ្នាក់។

គួរបញ្ជាក់ផងដែរថា Real Madrid ឈានមកកាន់លេខ១នៅក្នុងតារាង La Liga ឆ្លងកាត់៧ប្រកួតមាន១៦ពិន្ទុ ខណៈដែរ Atletico Madrid មាន១៤ពិន្ទុដោយឆ្លងកាត់៦ប្រកួតប៉ុណ្ណោះ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ