អេស្ប៉ាញ៖ ក្រុមទើបប្រម៉ូតឡើងមកលីគកំពូលអេស្ប៉ាញ Cadiz បានយកឈ្នះ Real Madrid ដល់ក្នុងផ្ទះ ដោយលទ្ធផល 1-0 ហើយតាមប្រកៀកគ្នាលើកំពូលតារាង La Liga។

Anthony Lozano បានរកគ្រាប់បាល់ជ័យជម្នះ នៅក្នុងតង់ទី១ ហើយវាជាការឈ្នះលើកដំបូងរបស់ពួកគេទៅលើ Real Madrid ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។

ក្រុមដែលដឹកនាំដោយលោក Zinedine Zidane គ្រប់គ្រងបាល់បានសឹងតែទាំងស្រុង ប៉ុន្ដែ មានឱកាសស៊ុតចំគោលដៅតែ២ដងប៉ុណ្ណោះ ហើយបរាជ័យនេះ បានបញ្ចប់កំណត់ត្រាមិនបរាជ័យក្នុងលីគ ១៥ប្រកួតរបស់ក្រុមការពារជើងឯក។

ដោយឡែក Barcelona ក៏បរាជ័យ1-0ផងដែរក្នុងជំនួបទល់នឹង Getafe បន្ទាប់ពីខ្សែប្រយុទ្ធ Jaime Mata បានស៊ុតបញ្ចូលទី ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី ៥៦ បន្ទាប់ពី Frenkie de Jong បានបង្កកំហុសលើ Djene Dakoman។

គួរបញ្ជាក់ផងដែរថា ក្រុមយក្សអេស្ប៉ាញទាំងពីរ នឹងត្រូវប្រកួតតទល់គ្នា ក្នុងជំនួប ElClasico នៅថ្ងៃសៅរ៍សប្ដាហ៍ក្រោយ នៅទឹកដីរបស់ Barcelona៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ