អាមេរិក៖តារាភាពយន្តអាសអាភាសលោក Ron Jeremy ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារក្នុងតំបន់ទៅកាន់តុលាការ បន្ទាប់ពីបុរសវ័យ ៦៧ឆ្នាំរូបនេះ ត្រូវបានរងនូវពាក្យបណ្ដឹងពីនារីជាច្រើននាក់ពាក់ព័ន្ធនឹងករណីរំលោភសន្ថវៈ និងត្រូវបានចោទប្រកាន់ពីបទចាប់រំលោភសន្ថវៈសរុបចំនួន ២៨ ករណី ។ នេះបើយោងតាម dailymail ។ចាប់តាំងពីឆ្នាំ ២០០៤ មករហូតដល់បច្ចុប្បន្ននេះ រឿងក្ដីរបស់លោក Ron Jeremy នៅមិនទាន់បានកាត់ក្ដីនៅឡើយ ។

នៅឆ្នាំ ២០០៤ លោក Ron Jeremy ត្រូវបានរងនូវពាក្យបណ្ដឹង និងចាប់ខ្លួនពីបទរំលោភសន្ថវៈក្មេងស្រីអាយុ ១៥ឆ្នាំ ក្នុងពិធីជប់លៀងមួយនៅទីក្រុង Santa Clarita រដ្ឋ California សហរដ្ឋអាមេរិក ។នៅឆ្នាំជាមួយគ្នានោះក៏មានពាក្យបណ្ដឹងបន្ថែមទៀត ដែល ៥ ករណីជា ករណីចាប់រំលោភសន្ថវៈ, ៣ ករណីជាករណីបង្ខំរួមភេទតាមមាត់ និង ៦ ករណី ជាករណីបៀតបៀនកេរ្តិ៍ខ្មាសលើក្មេងស្រីជំទង់ ។

ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា ប្រសិនបើតុលាការកាត់ទោសលោក Ron Jeremy ពេលនេះ គឺលោកនឹងអាចមានស្ថានភាពទម្ងន់ទោសជាប់ពន្ធនាគាររយៈពេល ២៥០ឆ្នាំ ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ