ភ្នំពេញ ៖ ហេតុការណ៍នេះបង្ករឱ្យ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១និង ១៥ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ នៅចំណុច ផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ កែវ ចិន្តា ក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ។

ស្ត្រី ខ្មែរឥស្លាមម្នាក់ ដោយសារបាត់ប្តីយូរថ្ងៃពេកក៏បានឆែកមើលប្រព័ន្ធ GPS ដែលជាប់នឹងរថយន្តស្រាប់តែឃើញប្តីនៅក្នុងផ្ទះសំណាក់ជាមួយស្រីស្នេហ៍រួចក៏នាំបងប្អូន តាំងពី ក្រុងសិរីសោភ័ណ្ឌ មកស្រែកឡូឡាមុខផ្ទះសំណាក់ ផ្អើលអស់សមត្ថកិច្ចជួយអន្តរាគមន៍  ។

តាមប្រភពពីស្ត្រីជាប្រពន្ធ មានឈ្មោះ ស្រេន អាស៊ីម៉ាស់ អាយុ 37 ឆ្នាំជាជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់ គ្រឿងក្រអូប នៅផ្សារអគ្គ ក្រុងប៉ោយ ប៉ែត ស្នាក់នៅ ក្រុងប៉ោយប៉ែ ត បានឱ្យដឹងថាគាត់នឹង បុរសជាប្តីដែលជាខ្មែរអ៊ីស្លាមដូចគ្នាបានរៀបការជាមួយគ្នា រយៈពេល ១៨ ឆ្នាំ មកហើយបង្កើតបានកូន ៤ នាក់ជាចំណងដៃ ។

ស្ត្រីជាប្រពន្ធបន្តថា ការរស់នៅជាមួយគ្នាមួយរយៈចុងក្រោយប្រមាណជា ២ ឆ្នាំ កន្លងមកនេះប្តីរបស់គាត់ហាក់មានការប្រែប្រួលខុសប្លែកធ្វើឲ្យគាត់តាមដានដឹងថា លួច ទាក់ទងស្រីថ្មីដែលជាជនជាតិខ្មែរអ៊ីស្លាមដូចគ្នា ហើយគាត់ក៏បានលួងលោមប្តីខ្លួនឲ្យឈប់ទាក់ទង ជាមួយស្រីថ្មីទៀតរួចគាត់ក៏លើកលែងទោស ឲ្យស្រាប់តែនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ គាត់ក៏បានប្រាប់ប្តីរបស់គាត់ថា «ទៅលេងផ្ទះម្តាយ២ទៅ ៣ ថ្ងៃ »មានអីប្តីរបស់គាត់ក៏លួចយកស្រីថ្មីមកជួលផ្ទះឱ្យនិងលួចលាក់នៅជាមួយគ្នារហូតគាត់ តាមដានជាបន្តរួចក៏បានលួចដាក់ប្រព័ន្ធ GPS នៅនឹងរថយន្តរបស់ប្តីគាត់ម៉ាក CRV ពណ៌ព្រីងទុំពាក់ស្លាកលេខ បន្ទាយមានជ័យ 2C0157 ។

ស្ត្រីជាប្រពន្ធបានឲ្យដឹងបន្តថា ប្តីប្រពន្ធគាត់ក៏ធ្លាប់បានប្តឹងលែងលះ នៅក្រុងសិរីសោភ័ណ្ឌ រួច ហើយប៉ុន្តែការលែងលះមិនទាន់ដាច់ស្រេចនៅឡើយទេ ។ប្រភពដដែលបន្ត ទៀត ថាលុះពេលកន្លងមកថ្មី ៗនេះក៏ស្រាប់តែបាត់ប្តីពីផ្ទះជាច្រើនថ្ងៃទូរស័ព្ទ ក៏មិនចូលទៀតមិនដឹងថាប្តីទៅណានោះទេគាត់ក៏បានឆែកមើលប្រព័ន្ធ GPS នៅជាប់ រថយន្ត ក៏ ឃើញប្តី ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែងនៅលើផ្លូវកែវ ចិន្តាក្បែរនឹងរង្វង់មូលព្រហ្មមុខបួនបន្ទប់លេខ 31 ក្នុង សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបរូបគាត់បានហៅបងប្អូនជិះរថយន្តពី ខេត្តបន្ទាយមានជ័យ ឡើងមកភ្នំពេញ លុះមកដល់ មុខផ្ទះសំណាក់ក៏បានស្រែកឡូឡាផ្អើលពេញផ្ទះសំណាក់ និងបានប្តឹងកម្លាំង អន្តរាគមន៍ ខណ្ឌជ្រោយចង្វាមកធ្វើការឃាត់បុរសជាប្តី និ ស្រីស្នេហ៍ថ្មីយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាល ជ្រោយចង្វាដើម្បីធ្វើការ សួរនាំ ។

ចំណែក បុរសជាប្តីបាននិយាយថា មូលហេតុដែលគាត់លួចមានស្រីថ្មី គឺមកពីប្រពន្ធរបស់គាត់ជាមួយនឹងបងថ្លៃដែលរកស៊ីចូលហ៊ុនគ្នាបើកក្រុមហ៊ុនលក់គ្រឿងក្រអូប នោះ បានលួចកេងលុយរបស់គាត់ជាង៨ ម៉ឺនដុល្លារ ហើយប្រពន្ធបានចាកចេញពីគាត់ជាង ៦ខែធ្វើឱ្យគាត់រស់នៅតែម្នាក់ឯងគាត់ក៏បាន ហៅ ប្រពន្ធ មកវិញដើម្បីឱ្យមករស់នៅ ជាមួយគាត់ប៉ុន្តែ ប្រពន្ធមិនព្រមមកនោះទេ។ក្រោយពេលកើតហេតុស្ត្រី ជាប្រពន្ធបានទៅដាក់ពាក្យបណ្តឹង នៅឯប៉ុស្តិ៍រដ្ឋបាលនគរបាល ជ្រោយចង្វា ដើម្បីឱ្យសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ ក្រុងសិរីសោភ័ណ្ឌដោះស្រាយបន្តទៀត ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ