(ភ្នំពេញ)៖តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានឆ្លងជំងឺកូវីដ-១៩ ក្រោយជាប់ពាក់ព័ន្ធជាមួយពិធីការិនី អ្នកនាង កែវ ច័ន្ទនិមល។បើតាមការបង្ហោះសារលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានបញ្ជាក់ថា មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួលអរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យឲ្យបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយនឹងទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ។
សូមបញ្ជាក់ថា មកដល់ពេលនេះ លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង កែវ ច័ន្ទនិមល បានឆ្លងជំងឺកូវីដ-១៩ ទាំងដែលតារាប្រចាំផលិតកម្មហង្សមាសជាច្រើនអ្នក បូករួមជាមួយអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា កំពុងតែតាមដានសុខភាពជាបន្ដ ក្រោយមានជាពាក់ពន្ធ័ជាមួយអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩៕