អត្រាមរណភាពរបស់អ្នកដែលមិនបានចាក់ វ៉ាក់សាំងនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីខែឧសភាដល់ខែកក្កដា មានភាគរយខ្ពស់ជាងអ្នកបានចាក់ដល់ទៅ៣ដង
ហ្សាការតា៖យោងតាមទិន្នន័យពីមន្ទីរពេទ្យរដ្ឋនិងអ្នកជំងឺជិត៦៨,០០០នាក់ នៅទីក្រុងហ្សាកាតាចាប់ ពីខែឧសភា ដល់ខែកក្កដា អត្រាមរណភាពរបស់អ្នកដែលមិនបានចាក់វ៉ាក់សាំងមាន១៥,៥ ភាគរយ ទល់នឹង៤,១ ភាគរយចំពោះអ្នកដែលបានចាក់វ៉ាក់សាំងSinovac ឬ AstraZeneca គ្រប់ចំនួន ២ដូស។នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ។
តួរលេខនៃអ្នកជំងឺកូវីដ១៩ នៅប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយនៅថ្ងៃពុធកន្លងទៅ ឥណ្ឌូនេះស៊ីមានចំនួនអ្នកស្លាប់សរុបជាង ១០០.០០០ នាក់ដោយសារជំងឺកូវីដ ១៩ ។
ទិន្នន័យជាសកលស្តីពីការចាក់វ៉ាក់សាំងប្រឆាំងនឹងការស្លាប់ដោយមិនបានចាក់វ៉ាក់សាំង គឺមានអ្នកស្លាប់ច្រើនដោយពួកគេមិនបានចាក់វ៉ាក់សាំង ។វេជ្ជបណ្ឌិត Ines Atmosukarto អ្នកជីវវិទូ ម៉ូលេគុលដែលធ្វើការលើការបង្កើតវ៉ាក់សាំងបាននិយាយថាទិន្នន័យនេះគឺជាភស្តុតាងបន្ថែមទៀតអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង។ លោកស្រីបានមានប្រសាសន៍ថា“ នេះជាអ្វីដែលយើងត្រូវតែ ផ្តល់វ៉ាក់សាំងចំ នួនពីរដូសដល់ពលរដ្ឋ ដើម្បីកាត់បន្ថយឱកាសនៃការស្លាប់ចំពោះអ្នកដែលឆ្លងនិងត្រូវការការសម្រាកនៅ មន្ទីរពេទ្យ” ។
ដោយឡែកទិន្នន័យពីទីក្រុង Banyuwangi នៅលើកោះជ្វាបានបង្ហាញថា ៩៣% នៃអ្នកជំងឺកូវី១៩ដែល បានស្លាប់ពីខែមីនាដល់ កក្កដាមិនត្រូវបានចាក់វ៉ាក់សាំងទេ ខណៈដែល ៦% ភាគរយបានចា ក់ថ្នាំលើកដំបូងហើយ ១% ទៀតបានចាក់វ៉ាក់សាំងការពារគ្រប់២ដូស។មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបាននិយាយថាទិន្នន័យនេះអាចជួយប្រយុទ្ធប្រឆាំងនឹងភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅប្រទេសឥណ្ឌូនេស៊ី៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត