(បរទេស)៖ក្រោយមានប្រទេសអឺរ៉ុបជាច្រើន បានផ្អាកការចាក់វ៉ាក់សាំង AstraZeneca ជាបន្តបន្ទាប់ ពេលនេះភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុប EMA ពន្យល់កាលពីថ្ងៃទី១១ ខែមីនាថា៖ «បច្ចុប្បន្ន គ្មានអ្វីដែលអាចបង្ហាញថា ការចាក់វ៉ាក់សាំងនេះ បណ្តាលឱ្យមានសភាពធ្ងន់ធ្ងរ (ឈាមកក) ឡើយ ដោយវាមិនស្ថិតក្នុងបញ្ជីផលរំខានពីការចាក់វ៉ាក់សាំងនេះឡើយ»។នេះបើតាមការចេះផ្សាយដោយBBC។

សូមបញ្ជាក់ថា ភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុបបានណែនាំឱ្យបន្តចាក់វ៉ាក់សាំងនេះ ខណៈការស៊ើបអង្កេតករណីឈាមកក ក្រោយចាក់វ៉ាក់សាំង កំពុងបន្តធ្វើឡើង ដោយបញ្ជាក់ថា វាគ្រាន់តែជាករណីឈាមកក ៣០ករណី ក្នុងចំណោមប្រជាជនអឺរ៉ុប ៥លាននាក់ ដែលបានចាក់វ៉ាក់សាំងនេះរួចមកហើយ។ជាមួយគ្នានេះ រដ្ឋាភិបាលអង់គ្លេស ក៏បានអះអាងដែរថា សុវត្ថិភាពរបស់វ៉ាក់សាំង AstraZeneca ត្រូវបានសិក្សាយ៉ាងលម្អិតក្នុងអំឡុងពេលសាកល្បង ពោលគឺវាពិតជាមានប្រសិទ្ធភាព និងស្តង់ដាសុវត្ថិភាព។

គួររំលឹកថា សេចក្តីបញ្ជាក់របស់ភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុបខាងលើ ធ្វើឡើងក្រោយមានប្រទេសអឺរ៉ុបជាច្រើន បានផ្អាកការចាក់វ៉ាក់សាំង AstraZeneca ជាបន្តបន្ទាប់ បន្ទាប់ពីមានករណីឈាមកក។ ក្នុងនោះមានករណីស្លាប់ម្នាក់ក្នុងប្រទេសអ៊ីតាលី លើបុរសអាយុ៥០ឆ្នាំ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ