ខេត្តកំពង់ចាម ៖ រថយន្តធុនធំមួយគ្រឿងបាន ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ស្ថិតនៅក្នុងភូមិ គីឡូបី ឃុំ ព្រែកកក់ ស្រុក ស្ទឹងត្រង់ ដែលហេតុការណ៍នេះ បាន កើតឡើងនៅវេលាម៉ោងជាង ៥ ព្រឹក ថ្ងៃទី ៤ មករា ២០២១ សំណាងល្អមិនមានមនុស្ស  រងរបួសឬស្លាប់នោះទេ ដោយគ្រាន់តែក្អួតចេញសុទ្ធតែកំណាត់ឈើជាច្រើនកំណាត់រាយ ប៉ាយទៅលើដីប៉ុណ្ណោះ  ។

លោក អ៊ូ សុខុន សង្កាត់រដ្ឋបាលព្រៃឈើ ស្ទឹងត្រង់ ប្រាប់ឲ្យដឹងថា នៅក្រោយខេត្តការ រថយន្តដឹកឈើនេះក្រឡាប់ត្រូវបានលោក អធិការនគរបាលស្រុកស្ទឹងត្រង់បានទូរសព្ទ មករូបលោកថាមានរថយន្តដឹកឈើនៅត្រង់ចំណុចគីឡូ៣ បន្ទាប់មករូបលោកបាន ដឹកនាំមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល។ ឃើញថាឈើគឺជារបស់ក្រុមហ៊ុនឯកជនមួយ ដឹកចេញពីខេត្តក្រចេះគោលដៅយកទៅកាន់ស្រុកមុខកំពូលខេត្តកណ្ដាល ។

មន្ត្រីរដ្ឋបាលព្រៃឈើ រូបនេះបានរៀបរាប់បន្តឲ្យដឹងទៀតថា នៅក្នុងច្បាប់ដឹកជញ្ជូនឈើ ចេញដោយរដ្ឋបាលព្រៃឈើមានបរិមាណសរុបជាង១៧ម៉ែត្រ គីបជាប្រភេទឈើលេខ ៣ ចម្រុះក្នុងពេលដែលកម្លាំងជំនាញចុះទៅដល់មិនទាន់បានរាប់ចំនួនឈឺទាំងនោះ នៅឡើយ។ ដោយសារតែដុំឈើនៅកំនរត្រួតលើគ្នាជាមួយនោះ អ្នកបើកបររថយន្តនិងព្រូ បានហៅរថយន្តមកស្ទូចដុំឈើដើម្បីលើកដាក់រថយន្តតែឃើញស្ទូចបានប៉ុន្មានដុំ រថយន្ត ស្ទូចនោះក៏បើកចេញទៅវិញដោយភាគីរថយន្តបានរករថយន្តស្ទូចដែលធំជាងនេះ ដើម្បី ងាយស្រួលលើកដាក់កំណាត់ឈើ ។

 

រហូតមកដល់រសៀលថ្ងៃដដែលឈើទាំងនេះនៅមិនទាន់ស្ទូចត្រីនៅឡើយទេ ។ ត្រង់ ចំណុចដែលរថយន្តដឹកឈើក្រឡាប់គឺ ផ្លូវមានរាងកោង។ ចំពោះការប្រភពខ្លះដែលថា មានបង្កប់ឈើធ្នង់ជាមួយនឹងប្រភេទឈើលេខ៣ ទាំងនេះតាមដែលក្រុមមន្ត្រីរដ្ឋបាល ព្រៃឈើចុះទៅពិនិត្យគឺមិនមានឈើធ្នង់នោះទេព្រោះថាសម័យនេះឈើធ្នង់ពិបាករក ណាស់ ។

លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ ប្រាប់ឱ្យដឹងដែលថា មូលហេតុដែលរថយន្តដឹកឈើក្រឡាប់ដោយសារកត្តាប្រើប្រាស់ល្បឿនហើយចំណុចកើតហេតុផ្លូវរាងកោងទើបជាហេតុបណ្ដាលឱ្យក្រឡាប់។ ត្រង់ចំណុចនេះគឺផ្លូវចុះចំណោត នឹង ឡើងទួលមានពេលខ្លះរថយន្តឡើងទួលមិនរួចរអិលថយក្រោយក្រឡាប់ក៏មានដែរនា ពេលកន្លងមក ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ