កម្លាំងនគរបាល ចេញប្រតិបត្តិការ បង្ក្រាបជនល្មើស ជាឃាតករសម្លាប់ទារកបានភ្លាមៗ បន្ទាប់ពីប្រើគ្រាប់បែកផ្សែងពុលដើម្បីចាប់ខ្លួន
កំពង់ស្ពឺ ៖ នៅថ្ងៃទី14-03-2021 វេលាម៉ោង 13 :00នាទី នៅចំណុចភូមិអំពិលផ្អែម ឃុំរលាំង ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនល្មើសជាឃាតករម្នាក់មានឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ 46 ឆ្នាំ រស់នៅ ភូមិអំពិលផ្អែមឃុំរលាំង ចក ស្រុកសំរោ ងទង ខេត្តកំពង់ស្ពឺ តាមការអោយដឹងពីពលរដ្ឋអ្នក រស់នៅក្នុងភូមិ ថាជាមនុស្សមានប្រវត្ដិ វិប្បល្លាសស្មារតី ។
ចំណែក ជនរងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុមួយខួបកន្លះត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ២៥ ឆ្នាំ រស់នៅភូមិឃុំខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះត្រូវបានឈ្មោះ តុញ ភេទស្រី អាយុ ៧ឆ្នាំ ជាក្មួយស្រ្ដីជាម្ដាយជនរង គ្រោះ ពរដើរលេងនៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះ ជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង(ស្លាកស្នាមកាប់ត្រូវ ក ខាងស្តាំ លើថ្ងាស )។
កិច្ចប្រតិបត្ដិការ ដោយបានការដឹកនាំពី លោក សរ សុពុត្រា អភិបាលរងខេត្ដកំពង់ស្ពឺ រួមជាមួយកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ បានសំរេចប្រើប្រាស់មធ្យោបាយទម្លុះច្រកចូលក្នុងផ្ទះជនល្មើសរហូត ចាប់ជនល្មើសបាន។ ក្រោយធ្វើ សកម្មភាពជនល្មើស បានរត់ចូលក្នុងផ្ទះ បិតទ្វារដោយធ្វើសកម្មភាពដុតផ្ទះ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍ បន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការ ដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញដោយស្ថានភាពមិនល្អ ជំនាញ បានស្នើសុំយោបល់សម្រេចប្រើប្រាស់មធ្យោបាយអាវុធ ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ដើម្បី ចូលចាប់ជនល្មើស។
តាមការបញ្ជាក់ ពីលោក រស់ រដ្ឋា ស្នងការរងខេត្ដ ដែលបានចូលរួមក្នុងប្រតិបត្តិការ ខាងលើបានឱ្យ ដឹង ការប្រើប្រាស់គ្រប់មធ្យោបាយ រហូតឈានដល់ការបំបែកករណីឃាតកម្ម និងចាប់ជនល្មើស រួចបញ្ជូនទៅ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការតាមផ្លូវច្បាប់ ៕