សម្តេចតេជោទទូចសុំកុំអោយមានការរើសអើសលើជនជាតិចិន ពីព្រោះខូវិដវាកើតឡើងគ្រប់ជាតិសាសន៍ ។ 

ករណីឆ្លងសហគមលើកទីបីនេះ ផ្តើមពីស្ត្រីជនជាតិចិន ហើយការឆ្លង៣១នាក់ផ្សេងទៀតក្នុងព្រឹត្តិការណ៍នេះ គឺកើតឡើងលើជនជាតិចិនទាំងអស់។

ដូច្នេះសម្តេចតេជោសុំកុំអោយរើសអើងលើជនជាតិចិន ពីព្រោះការឆ្លងកន្លងមកគឺកើតឡើងគ្រប់ជាតិសាសន៍។  

រហូតមកទល់ពេលនេះ ក្លឹប N8 និងអាផាតមិន ២ទៀតបានបិទ រួមទាំងតំបន់មួយចំនួន ។ 

សម្តេចតេជោនឹងមិនបិទពិធីមង្គលការ ពិធីជួបជុំ និងមិនទាន់ប្រកាសអោយបិទសាលារៀន នោះទេ ក៍ប៉ុន្តែសម្តេចតេជោ ទទូចអោយអនុវត្តមតាមវិធីបីការពារ បីកុំ និងត្រូវតែអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាដាច់ខាត។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសជាបន្ទាន់ថាក្នុងរយះពេលតែ១០ម៉ោងមានឆ្លងក្នុងសហគមចំនួន ៣២ករណី ។ កាលពីយប់មិញមានបានរកឃើញចំនួន ២៨ករណី និងនៅព្រឹកនេះមាន៤ករណីបន្ថែមទៀត។

សម្តេចតេជោបន្ថែមថា ការផ្ទុះនេះចាប់ផ្តើមពីចំនុចនៅក្លឹប N8 ដោយសារតែមានអ្នកដែលចង់ចេញទៅក្រៅប្រទេសហើយបានស្នើរសុំវិញ្ញាបនប័ត្រពិនិត្ររកខូវិដ ១៩។ 

ការឆ្លងដំបូងគឺកើតឡើងនៅពេលដែលអ្នកទាំង នោះ បានដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្រពិនិត្រសុខភាពខូវិដ ១៩ ទើបបែកធ្លាយករណីឆ្លងសហគមលើកទីបីនេះឡើង។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ