ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក
Rodrigo Duterte កាលពីថ្ងៃសុក្របានអំពាវនាវឱ្យមានការបញ្ចប់ការចាក់វ៉ាក់សាំងជាតិនិយម និងរិះគន់ប្រទេសអ្នកមានខ្លះចំពោះការចាក់វ៉ាក់សាំង។នេះបើតាមសេចក្តីរាយការណ៍ដោយAFP

លោកRodrigo Duterte បានអំពាវនាវបែបនេះនៅក្នុងកំឡុងពេលកិច្ចប្រជុំមេដឹកនាំក្រៅផ្លូវការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ដែលមេដឹកនាំនៃសមាជិកសេដ្ឋកិច្ច បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងCOVID-19 និងលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោក Duterte បាននិយាយថា «យើងដឹងហើយថាវ៉ាក់សាំងការពារCOVID-19 មានច្រើនជាង ៨០ ភាគរយបានទៅដល់ប្រទេសអ្នកមាន ដោយបន្សល់ទុកឲ្យយើង ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានវ៉ាក់សាំងតិចតួចណាស់»

លោកប្រធានាធិបតី ក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ធានានូវការទទួលវ៉ាក់សាំង ដោយស្មើភាពនិងសុវត្ថិភាពដោយសង្កត់ធ្ងន់លើការចាក់វ៉ាក់សាំងដ៏ធំ ប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចពិភពលោក៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ