នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចុះមកស្រុកមឿង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករខ្មែរឈ្មោះ វ៉ាន់ ឡុន ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ដែលបានជួបឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទបណ្តាលឱ្យលិចក្នុងសមុទ្រកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។ 

គាត់បានបណ្តែតខ្លួននៅលើសមុទ្ររយៈពេល ៤ថ្ងៃដោយប្រើប្រាស់គម្របធុងក្លាសេទឹកក ដែលបានយកជាប់ខ្លួន បន្ទាប់មកត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយនៅលើដងខ្លួនមានស្នាមរបួសដោយសារភ្លើងរលាកនិងត្រីខាំជាច្រើនកន្លែង។

ទន្ទឹមនេះ ស្ថានទូតបានពាំនាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់ ព្រមទាំងទាមទារអត្ថប្រយោជន៍ផ្សេងៗពីនិយោជកដល់រូបគាត់ផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ