ថ្ងៃទី ២៨ ខែមីនា នេះ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីប្រកាសបន្ទាន់មួយ ដោយឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីបានទទួលព័ត៌មានថា បានរកឃើញអ្នកជំងឺកូវីដ១៩ ម្នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញ តាមរយៈរថយន្តឈ្នួល មកលេងឪពុកម្ដាយ និងធ្វើពិធីឡើងផ្ទះ ស្ថិតនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ។

នៅក្នុងសេចក្ដីជូនដំណឹងបានបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើមានឈ្មោះ ទៀង អូន ភេទស្រី អាយុ ២៧ឆ្នាំ ។

អ្នកដែលពាក់ព័ន្ធផ្ទាល់សរុប ១៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ ៣អង្គ និងស្រី ៥នាក់ ។ ចំណែកអ្នកប៉ះពាក់ព័ន្ធប្រយោលសរុបមាន ៣២ នាក់ ក្នុងនោះស្រី ២០នាក់ និងមានទាំងអាចារ្យម្នាក់ផងដែរ ៕

សូមអានសេចក្ដីលម្អិតខាងក្រោម ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ