ព័រទុយហ្គាល់៖ Porto បានឈ្នះពានក្របខ័ណ្ឌ Primeira Liga របស់ព័រទុយហ្គាល់ ជាលើកទី២៩ កាលពីថ្ងៃពុធ ខណៈដែលនៅសល់ការប្រកួត២លើកទៀត ក្រោយពីបានយកឈ្នះលើក្រុម Sporting Lisbon ក្នុងលទ្ធផល ២-០។
យ៉ាងណាមិញ ក្រុមរបស់លោក Sergio Conceicao បានឈានទៅកាន់ការប្រកួតនេះ ដោយត្រូវការត្រឹមតែ១ពិន្ទុគត់ ដើម្បីឈ្នះពានក្របខ័ណ្ឌលីករបស់ខ្លួន ដោយសារតែមានកំណត់ត្រាល្អប្រសើរជាងពីជំនួបរវាងក្រុមឈរលេខ២ Benfica។ ជ័យជម្នះនេះ បានធានាថា ពួកគេបានឈ្នះពានក្របខ័ណ្ឌលីក ក្រោយពីបាននាំមុខ៨ពិន្ទុដាច់លើក្រុមម្ចាស់ជើងឯកកាលពីឆ្នាំមុន Benfica ដែលបានឈ្នះពានលីកដល់ទៅ៣៧លើក។
ដោយឡែក Porto នាំមុខលើក្រុម Benfica ត្រឹមតែ១ពិន្ទុគត់ នៅពេលដែលយុទ្ធនាការនេះ ចាប់ផ្តើមការប្រកួតឡើងវិញ ក្រោយពីការផ្អាកដោយសារតែវីរុសកូរ៉ូណា កាលពីខែមុន ប៉ុន្តែ គូប្រជែងចាស់របស់ពួកគេ បានធ្លាក់ចុះទម្រង់លេង ហើយលោកគ្រូបង្វឹក Bruno Lage ត្រូវបានបណ្តេញចេញ ក្រោយពីការការពានរបស់ពួកគេបានធ្លាក់ចូលក្នុងបញ្ហា។
គួរបញ្ជាក់ដែរថា Porto, Benfica និង Sporting បានឈ្នះពានលីកព័រទុយហ្គាល់ នៅចន្លោះ២ឆ្នាំម្តង បើគិតចាប់តាំងពីរដូវកាលជាលើកទី១ក្នុងឆ្នាំ១៩៣៤-១៩៣៥។RT