មានការភ្ញាក់ផ្អើល កាលពីថ្ងៃ ០៤ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ១១ ទៅ១២យប់មានការឈរបញ្ច្រៀតគ្នា ធ្វើឲ្យស្ទះផ្លូវ ដោយសារតែមនុស្សជាច្រើនបានមកយក ស្ទិកគ័រ រូបកណ្តុរទុកបិទទូរស័ព្ទ ដើម្បីកាត់ឆុង។ 


ដោយសារតែចង់កាត់ឆុង ទើបធ្វើឲ្យមនុស្សជាច្រើននាំគ្នាសំរុកទៅយកយ៉ាងច្រើនបែបនេះ ហើយមានការឈរជិតៗគ្នា មិនមានគន្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រោយពីរូបភាពជាច្រើនបែបនេះបានចែកចាយនៅលើបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សម្នាដែលឈរជិតៗគ្នា អ្នកខ្លះពាក់ម៉ាស់ និងអ្នកខ្លះទៀតមិនបានពាក់ម៉ាស់ឡើយ ដែលជាហេតុធ្វើឲ្យព្រួយបារម្ភខ្លាចឆ្លងមេរោគកូវីដ១៩ ដែលកំពុងវាយឡុកខ្លាំងលើពិភពលោក។


គួរបញ្ជាក់ផងដែរថា បើតាមរយៈផេកហ្វេសបុកឈ្មោះ Master Naly Fengshui បានបង្ហោះថា៖ “ជួបគ្នាយប់នេះ យប់ថ្ងៃទី 4 ខែមករា ឆ្នាំ 2021 ម៉ោង 23:00-00:59 យប់ ក្នុងការចែក ស្ទិកគ័រ កាត់ឆុង នៅមុខ office ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( បុរីវិមានភ្នំពេញ office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh ។ ម៉ោងបិតស្ទិកគ័រក្នុងយប់នេះ គឺម៉ោង 23:00-24:00យប់ គឺត្រូវនឹង ថ្ងៃជូត ម៉ោងជូត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ