បើតាមហ្វេសបុកផ្ទាលរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ស៊ីម៉ាក់បានឱ្យដឹងថានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋបង់ត្រីដាក់មួយសំណាញ់ទាញមកនឹកស្មានថាជាប់ត្រីធំណាស់ មានស្អី បានចំម៉ែគ្រាប់បែកចង្កោម (មេគ្រាប់បែកចង្កោម = mother bomb of cluster munitions) ព្រឹតិ្តការណ៍កើតឡើងស្ថិតនៅភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
ម៉ែគ្រាប់បែកចង្កោមនេះ មានផ្ទុកកូនគ្រាប់បែកចង្កោមប្រភេទCBU-46/Aចំនួន៤៤៤គ្រាប់ ហើយមានទម្ងន់សរុបប្រមាណ៣៤០គីឡូក្រាម។ កំលាំងជំនាញស៊ីម៉ាក់បានទទួលការគាំទ្រពីកំលាំងនគរបាលនិងអាជ្ញាធរមូលដ្ឋាននៅឃុំដំរីផុង ចាត់ការទាំងម៉ែនិងកូន(គ្រាប់បែក)ដោយសុវត្ថិភាព៕SP