ក្នុងត្រីមាសទី១ ឆ្នាំ២០២០កម្ពុជាបណ្តេញជនបរទេសចេញពីកម្ពុជាសរុប ៣៣៩នាក់ ដែលមានទាំងអស់៣៤សញ្ជាតិ
ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ នាយកដ្ឋាន ស៊ើបបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនបរទេសចេញពីកម្ពុជាសរុបចំនួន ១១៥លើក មាន ៣៣៩នាក់ ស្រី២៧នាក់ មាន ៣៤សញ្ជាតិ (២៥បទល្មើស) និងសូមបញ្ជាក់ផងដែរថា នាយកដ្ឋានមានកន្លែងត្រៀមបណ្តេញចេញចំនួន ០៣កន្លែង ( មណ្ឌលភ្នំពេញ, មណ្ឌលសៀមរាប និងមណ្ឌលព្រះសីហនុ)។
នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានឲ្យប្រធានការិយាល័យរៀបរាប់ពីការងារប្រចាំថ្ងៃ របស់ខ្លួន និងបានណែនាំឲ្យការិយាល័យនីមួយៗពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ហើយរៀបចំធ្វើរបាយការណ៍មកប្រធាននាយកដ្ឋានជារៀងរាល់សប្តាហ៍ ៕SP