(បរទេស)៖ កីឡាករសញ្ជាតិប្រេសុីល Neymar ដែលលេងឱ្យក្លិប PSG បានរកឃេីញថា មានផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីធ្វេីតេស្តសុខភាពត្រៀមបេីករដូវកាលថ្មី។ នេះបេីយោងតាមការចេញផ្សាយដោយFOX Sports ។
សូមបញ្ជាក់ថា Neymar ជាកីឡាកររបស់ PSG ទី៣ ដែលឆ្លង Covid-19 បន្ទាប់ពី Leandro Paredes និង Angel Di Maria។
បន្ទាប់ពីព័ត៌មាននេះត្រូវបានចេញផ្សាយ គេសង្កេតឃេីញអ្នកគាំទ្រ Neymar បានសរសេរសារជូនពរកីឡាករល្បីឈ្មោះរបស់ PSG នេះជាច្រេីនលេីបណ្តាញសង្គម៕