យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី ១១ ឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ ជ្រលងនៃសម្ពាធទាបបង្កើតឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា ។នៅថ្ងៃទី ១៥ ខែឧសភា របបខ្យល់មូសុង និរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក ខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្យល់កន្ត្រាក់ រន្ទះ ផ្គរ ដែលអាចកើតមានជាពិសេស បណ្តាខេត្តនៅតំបន់វាលទំនាប ក្នុងនោះមានជាអាទិ៍ ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ឧសភា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ