ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ ២០២២ លោក លឹម  គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រុមមន្រ្តីបច្ចេកទេស បានចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយមានគោលបំណងសំខាន់ៗចំនួន ០៣ រួមមាន ៖

ក្នុងនោះ លោករដ្ឋមន្ត្រីបាន ចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលទទួលជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចការសាងសាង់ប្រមាណ ៧០% ដោយបានចូលរួមចំណែកជួយសម្រួលលំហូរទឹកបានយ៉ាងច្រើន បើប្រៀបធៀបស្ថានភាពកម្ពស់ទឹកស្ទឹងដូចគ្នាកាលពីឆ្នាំមុន ។

បន្តមក បានអញ្ជើញពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្នមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយ ,បើទោះជាយ៉ាងនេះក្តីក្រុមមន្រ្តីបច្ចេកទេសក្រសួង និងគ្រឿងចក្របានប្រចាំការត្រៀម តាំងពីខែសីហា ឆ្នាំ២០២២ មកម្លេះ ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដល់បងប្អូនប្រជាពលរដ្ឋយើងដែលមានលំនៅឋាននៅតាមបណ្តោយស្ទឹងក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ