ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ឧសភាបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល អាចប្រឈមនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
4 ឆ្នាំ មុន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារតែជម្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីគ្របដណ្តប់និងបក់លើកម្ពុជា នឹងធ្វើឲ្យបណ្តាខេត្តរាជធានីស្ទើរទូទាំងប្រទេសមានភ្លៀងធ្លាក់។
ក្នុងនោះ ក្រសួងក៏ស្នើឲ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា៕SP