ក្រសួងធនធានទឹក ព្រមានថា ព្យុះ សេមប៉ាកា នាំឲ្យភ្លៀងធ្លាក់នៅអាងទន្លេមេគង្គ អាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ
3 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ព្យុះទី៧ ឈ្មោះ សេមប៉ាកា (CEMPAKA) ដែលមានឥទ្ធិពលមកលើអាងទន្លមេគង្គបានធ្វើឲ្យ មានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរទៅច្រើននៅចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឥសានកម្ពុជា នឹងធ្វើឲ្យទឹកទន្លេហក់ឡើង ក្នុងរយៈពេល៣-៤ថ្ងៃខាងមុខនេះ ដោយអាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃ២៦ កក្កដា បានបញ្ជាក់ថា តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតដែលត្រូវឲ្យមាន ការប្រុងប្រយ័ត្ននៅឡើយនោះទេ ៕