អឺរ៉ុប ៖ ក្រុមសេះបង្កង់ Juventus របស់អ៉ីតាលី ត្រូវបានចាប់ឆ្នោតប៉ះក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona  ដែលស្ថិតក្នុងពូល G ជាមួយគ្នា រួមជាមួយ Dynamo Kyiv និង Ferencvaros ។

 យ៉ាងណាមិញ ក្រុមបិសាចក្រហម Man Utd ដែលបានទម្លាក់ PSG ចេញពី Champions ត្រឹមវគ្គ ១៦ក្រុមកាលពីរដូវកាលឆ្នាំ២០១៨-២០១៩ នៅពេលដែលពួកគេបានខកខាន ១រដូវកាលមុនផងដែរ គ្រាដែលក្រុមជើងឯករបស់បារាំងបានរងជើងឯក ក្រោយចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។

ទន្ទឹមនេះ ឯក្រុមអង់គ្លេស ៣ក្រុមទៀតរួមមាន Manchester City ស្ថិតក្នុងពូល C ហង្សក្រហម Liverpool ស្ថិតក្នុងពូល D និងតោខៀវ Chelsea ស្ថិតនៅពូល E ដែលនឹងចាប់ផ្តើមប្រកួតនៅរាត្រីថ្ងៃអង្គារ ទី២០ ខែតុលា និងបញ្ចប់ទៅវិញនៅរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះជាពូលផ្សេងៗទៀតដែលត្រូវបានចាប់ឆ្នោតវគ្គ ៣២ក្រុម៖

ពូល A៖ Bayern Munich, Atletico Madrid, Salzburg និង Lokomotiv Moscow។

ពូល B៖ Real Madrid, Shakhtar Donetsk, Inter Milan និង Borussia Monchengladch។

ពូល C៖ Porto, Manchester City, Olympiakos និង Marseille។

ពូល D៖ Liverpool, Ajax, Atalanta និង Midtjylland។

ពូល E៖ Sevilla, Chelsea, FK Krasnodar និង Rennes។

ពូល F៖ Zenit St. Petersburg, Borussia Dortmund, Lazio និង Brugges។

ពូល G៖ Juventus, Barcelona, Dynamo Kyiv និង Ferencvaros។

ពូល H៖ Paris St-Germain, Manchester United, RB Leigzig និង Istanbul Basaksehir៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ