អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម  Sadio Mane បានធ្វើតេស្ដវិជ្ជមាន Covid-19 ហើយ និងត្រូវនៅដោយឡែកសិនដើម្បីសម្រាកព្យាបាល។

នេះជាកីឡាករជម្រើសដំបូងទី២ហើយក្នុងក្រុម Liverpool ដែលបានឆ្លងមេរោគ Covid-19 នេះ។ ដោយកីឡាករដំបូងគេនោះគឺ Thiago Alcantara ដែលទើបទិញពីក្រុម Bayern Munich មក។ សម្រាប់ Thiago មិនមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែសម្រាប់ Mane វិញ ក្លឹប Liverpool បានប្រកាសថាខ្សែប្រយុទ្ធបានចេញរោគសញ្ញាបន្តិចបន្ដួចផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមរបស់លោក Klopp នឹងត្រូវប្រកួតជាមួយក្រុម Aston Villa ទៀតនៅថ្ងៃអាទិត្យនេះ នាពានរង្វាន់ English Premier League សប្ដាហ៍ទី៤៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ