អឺរ៉ុប៖ ក្រុមបាល់ទាត់ Sevilla បានយកឈ្នះក្រុមបិសាចក្រហម Man United ដោយលទ្ធផល ២-១ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League ។

យ៉ាងណាមិញ គ្រាប់បាល់ទី១ កើតឡើងរបស់ក្រុមបិសាចក្រហម Man United ដោយបាល់ប៉េណាល់ទីនៅនាទី៩ ធ្វើបានដោយកីឡាករសញ្ជាតិព័រទុយហ្គាល់ Fernandes ប៉ុន្តែ រំលងមិនបានប៉ុន្មាននាទីផង ក្រុម Sevilla ក៏បានតាមស្មើ១គ្រាប់វិញនៅនាទី ២៦ ដោយកីឡាករ Suso។ ដោយឡែក នៅតង់ទី២ ក្រុម Sevilla ក៏រកគ្រាប់បាល់ជ័យជំនះបាន១គ្រាប់ទៀតរបស់កីឡាករ De jong នៅនាទី៧៨។ 

គួរបញ្ជាក់ផងដែរថា ក្រុម Sevilla នឹងត្រូវជួបក្រុមឈ្នះរវាង Inter Milan ឬ Shakhtar Donestsk ក្នុងវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅប្រទេសព័រទុយហ្គាល់ ។RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ