បើយោងតាមប្រភព DailyMail បានរាយការណ៍ថា ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងន៍ បិសាចក្រហម Manchester United ខិតជិតបានខ្សែបម្រើប្រយុទ្ធម្នាក់មករួមក្រុមហើយ គឺកីឡាករ Donny van Beek របស់ក្រុម Ajax ។

យ៉ាងណាមិញ ក្លឹបនិងសាមីខ្លួនបានព្រមព្រៀងគ្នារួចអស់ហើយ ក្នុងតម្លៃផ្ទេរ៤០លានផោនកុងត្រា៥ឆ្នាំ។ ការពិនិត្យសុខភាពនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ មុនពេលមានការប្រកាសជាផ្លូវការតែម្ដង។ នេះជាកីឡាករទី១ហើយដែលក្រុមរបស់លោក Ole ទិញបានសម្រេច ខណៈដែលនៅសល់កីឡាករជាច្រើនទៀតដែលស្ថិតក្នុងគម្រោងរបស់ក្រុមត្រូវនាំចូល។

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុននេះ Van de Beek រកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៧ប្រកួតក្នុងនាមជាខ្សែបម្រើម្នាក់។ រូបគេអាចនឹងចូលរួមជាមួយក្រុមនៅរដូវកាលថ្មីខាងមុខនេះ ដោយចាប់ដៃគូជាមួយ Bruno និង Pogba ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ