អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United នឹងក្រុមតោខៀវ Chelsea បានធានាកៅអីទៅលេងក្នុងក្របខណ្ឌ Champions League រដូវកាលក្រោយ បន្ទាប់ពីក្រុមទាំងពីរបានយកការប្រកួតសប្ដាហ៍ចុងក្រោយដូចគ្នា។
យ៉ាងណាមិញ ក្រុម Manchester United ក៏មិនខុសពីក្រុម Chelsea បានយកឈ្នះលើគូរប្រកួត២ទល់០ដូចគ្នា។
ដោយឡែក ក្រុមបិសាចក្រហម បានយកឈ្នះលើក្រុម Leicester ២ទល់០ ដោយការប្រកួតអូសបន្លាយដល់នាទីទី៧១ទើបមានគ្រាប់បាល់ ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែបម្រើ Bruno Fernandes បន្ទាប់ពីខ្សែការពារក្រុមLeicester កីឡាករ Johny Evans ឈុះជើងម្ចាស់អាវលេខ៩ Anthoy Martial ដួលក្នុងប្រអប់គ្រោះថ្នាក់។
ចំនែកឯ ក្រុមតោខៀវ ក៍បានយកឈ្នះលើក្រុម Wolves ២ទល់០ វាពិតជាមិនគួរឲ្យជឿនោះទេដែល Chelsea អាចរកបានរហូតដល់ទៅ២គ្រាប់នៅក្នុងនាទីទី៤៥បូកទៅហើយនោះ។ គ្រាប់ទី១រកបានដោយការស៊ុតបាល់ free-kick យ៉ាងស្អាតពីកីឡាករ Mason Mount នៅនាទីទី៤៥+១ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធជម្រើសជាតិបារាំង Olivier Giroud នៅនាទីទី៤៥+៤។
គួរបញ្ជាក់ផងដែរថា ក្លិបនៅ Premier League ដែលមានកៅអីទៅលេងនៅក្នុងពានរង្វាន់ Europa League រដូវកាលក្រោយមាន Leicester City និង Tottenham Hotspur ។ ចំណែកឯ Champions League វិញមានដូចជាក្លិប Liverpool, Manchester City, Manchester United និង Chelsea ៕