បរទេស៖ ក្រុមរងជើងឯក English Premier League មេឃខៀវ Manchester City បានគេចផុតពីការភិតភ័យ ដើម្បីចាប់ផ្តើមការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League របស់ពួកគេ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម Wolves ខណៈដែល Phil Foden បានជួបពេលវេលាដ៏រីករាយកាលពីថ្ងៃចន្ទ។

ទន្ទឹមការពន្យារពេលការប្រកួតបើករដូវកាលរបស់ក្រុម Man City ដោយសារតែការមមាញឹករបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន បានអនុញ្ញាតឲ្យក្រុម Liverpool នាំមុខ៦ពិន្ទុលើពួកគេ នៅមុនពេលពួកគេបានចាប់ផ្តើមធ្វើការប្រកួតបើកឆាក។ 

យ៉ាងណាមិញ ក្រុមរបស់លោក Pep Guardiola មិនអាចធ្វើឲ្យមានការភ្លាត់ស្នៀតនៅកីឡដ្ឋាន Molineux ប្រសិនបើពួកគេចង់រក្សាល្បឿនតាមពីក្រុមម្ចាស់ការពារជើងឯក ហើយពួកគេបានរកគ្រាប់បាល់នាំមុខ២គ្រាប់ភ្លាមៗ តាមរយៈការស៊ុតបាល់ប៉េណាល់ទីរបស់ Kevin De Bruyne និងគ្រាប់បាល់របស់ខ្សែបម្រើ Foden។

គួរបញ្ជាក់ផងដែរថា ក្រុម Man City បានបាត់បង់ទម្រង់លេងយ៉ាងល្អរបស់ខ្លួននៅដើមតង់ទី២ ខណៈដែល Wolves បានគ្រប់គ្រងស្ថានភាពយ៉ាងល្អ ហើយក្រុមម្ចាស់ផ្ទះបានវាយបក១គ្រាប់វិញតាមរយៈកីឡាករ Raul Jimenez មុននឹងខ្សែប្រយុទ្ធ Gabriel Jesus បានបំពេញការដណ្តើមបាន៣ពិន្ទុពេញសម្រាប់ក្រុម Man City នៅជិតបញ្ចប់ការប្រកួត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ