អង់គ្លេស៖ បើទោះជាសម្រាប់អស់ជាច្រើនខែដោយសារតែជំងឺរាតត្បាតកូវីដ១៩ ក៏ក្រុម Barcelona មេឃខៀវ Manchester City នៅតែបន្តបង្ហាញទម្រង់លេងបានល្អ។ ជាក់ស្ដែងក្នុងការប្រកួត បើកឆាកក្របខណ្ឌ English Premier League ក្រុម Manchester City បានយកឈ្នះលើក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣-០ នាការប្រកួតបើកឆាកលីគកំពូលអង់គ្លេសឡើងវិញនៅយប់មិញនេះ។

ក្រុមម្ចាស់ផ្ទះ Man City ពិតជាធ្វើបានល្អមែនទែនសម្រាប់ការប្រកួតខាងលើនេះ។ នៅតង់ទី១ Sterling រកបាន១គ្រាប់នាំមុខក្រុម Arsenal នៅនាទី៤៥+២។ ឈានដល់តង់ទី២ David Luiz ក៏ទទួលបានកាតក្រហម១សន្លឹកទៀត ធ្វើឱ្យក្រុមរបស់លោក Arteta កាន់តែយ៉ាប់ទ្វេដង។ ហើយ Bruyne ក៏សម្រេចប៉េណាល់ទីបាន១គ្រាប់បន្ថែមនៅនាទី៥១។ នាំមុខ ២-០ រហូតដល់នាទី៩០+១ ទើបក្រុម Man City ថែមបាន១គ្រាប់ទៀត ដោយកីឡាករវ័យក្មេង Foden ។ ចប់ការប្រកួត Man City ៣-០ Arsenal ។

គួរបញ្ជាក់ដែរថា លទ្ធផលនេះ Man City នៅលេខ២ដដែលក្នុងតារាងមាន៦០ពិន្ទុ ចំណែកឯក្រុម Arsenal វិញធ្លាក់ដល់លេខ៩ ដោយមានត្រឹម៤០ពិន្ទុប៉ុណ្ណោះឆ្លងកាត់ការប្រកួត២៩ប្រកួតមកនេះ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ