មនុស្ស ៤៣ នាក់កំពុងជាប់នៅក្នុងអាគារកម្ពស់៥ជាន់ដែលបានបាក់រលំ នៅក្រុង Mahad ចម្ងាយ ១៧០ គីឡូម៉ែត្រ ពីទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា
4 ឆ្នាំ មុន
ប្រភពពីស៊ីនហួរៈ មនុស្សម្នាក់ ស្លាប់និង ១៧ នាក់រងរបួស ខណៈមនុស្ស ៤៣ នាក់ផ្សេងទៀត ត្រូវបានគេ ព្រួយបារម្ភថាកំពុងជាប់នៅក្នុងអាគារកម្ពស់៥ជាន់ដែលបានបាក់រលំ នៅក្រុង Mahad ចម្ងាយ ១៧០ គីឡូម៉ែត្រ ពីទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា។ កម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិចំនួន ៣ ក្រុម ស្ថិត នៅ ទីតាំងសម្រាប់ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះដែលបានធ្វើឡើងរួមគ្នាជាមួយរដ្ឋបាលមូលដ្ឋាន។ ដោយចាត់ទុកឧប្បត្តិហេតុនេះថាជារឿងសោកនាដកម្ម លោក Amit Shah រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឥណ្ឌា បាននិយាយថា លោកបាននិយាយទៅកាន់អគ្គនាយកនៃកម្លាំងឆ្លើយតបគ្រោះមហន្តរាយ ដើម្បី ផ្តល់ជំនួយដែលអាចធ្វើទៅបានទាំងអស់។ ការប៉ាន់ស្មានដំបូងរបស់រដ្ឋបាលក្នុងតំបន់ បានបង្ហាញថា មនុស្សប្រហែល ៧០ នាក់ត្រូវបានជាប់នៅក្នុងអគារបាក់រលំនេះ។