ផ្ល័ររីដា៖ ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញសាសពមនុស្សចំនួន១១នាក់ហើយ ក្រោយរយៈ៥ថ្ងៃ នៃការដួលរលំអគារកំពស់១២ជាន់ ក្នុងក្រុង Miami នៃរដ្ឋ Florida គ្រាដែលមនុស្សប្រមាណ១៥០នាក់ទៀត នៅតែបាត់មិនទាន់មានព័ត៌មាន។ អាជ្ញាធរបានរងនូវការរិះគន់ ជុំវិញភាពយឺតយ៉ាវ នៃការរុករកមនុស្ស ដែលស្ថិតនៅក្រោមអគារ ដែលដួលរលំនេះ និងរាល់ការរកឃើញមនុស្សជាប់ក្នុងគំនរបែកបាក់នេះ មិនទាន់មានការរក ឃើញអ្នកណាម្នាក់អាចមានជីវិតនោះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

នៅទន្ទឹមនឹងនេះទៀត សេចក្តីរាយការណ៍របស់អាអេហ្វប៉េ បាន សរសេរថាមានសំណួរចោទជាច្រើនចង់ដឹងថាតើហេតុអ្វីជាអគារនោះអាចដួលរលំយ៉ាងស្រួលបែបនេះ? អ្នករស់ នៅក្នុងអាគារដែលព័ទ្ធជុំវិញនោះ ម្នាក់ៗសុទ្ធតែរងការភ័យដោយសារតែអគារដែលនៅព័ទ្ធជុំវិញនោះ គឺជាអគារ កសាងឡើងជំនាន់គ្នា និងធ្វើដោយក្រុមស្ថាបត្យកម្មតែមួយថែមទៀតនោះ។

ក្រុមសង្គ្រោះត្រូវគេរាយការណ៍ថា បានបន្តស្វែងរកមនុស្សដែលស្ថិតក្រោមកំទេចអគារដែលបែកបាក់ក្រោមកម្តៅថ្ងៃក្តៅខ្លាំងក ប៉ុន្តែក្តីរំពឹងថានឹង អាចរកឃើញអ្នកមានជីវិតរស់នៅក្រោមគំនរអគារបែកបាក់នោះថែមទៀត។ 

គួរបញ្ជាក់ផងដែរថា អភិបាលរដ្ឋ Florida លោក Ron DeSantis បានថ្លែងប្រាប់អ្នក សារព័ត៌មានកាលពីថ្ងៃច័ន្ទថាការរុករកនៅតែបន្តរហូតទាល់តែមានដំណោះស្រាយណាមួយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ