ប្រទេសថៃ៖ សមត្ថកិច្ចថៃដេញចាប់ពលករខ្មែរប្រុសស្រីចំនួន១៧នាក់ បន្ទាប់ពីពលករខ្មែរទាំងនោះនាំគ្នាប្រជុំផឹកស៊ីឡូឡា នៅមុខបន្ទប់ស្នាក់នៅ ដែលបំពាន។ សេចក្ដី ប្រកាសរបស់រាជរដ្ឋាភិបាលថៃ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅមុខផ្ទះលេខ៤/៦ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ ។

ពលករខ្មែរទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតខ្លងលួងដើម្បីចាត់ វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ។សមត្ថកិច្ចក្នុងមូលដ្ឋានថាៈការចាប់ពលករខ្មែរប្រុស ស្រីដែលអង្គុយផឹកស៊ី១៧នាក់ បង្ករសំលេងរំខានអ្នកដទៃនិងបំពានបំរាមគោចរ រប់ស៎ព្រះរាជាណាចក្រថៃ ហើយពលករប្រុសស្រីទាំងអស់នោះឈមទៅនិងពិន័យក្នុងម្នាក់មិនតិចជាង៤ម៉ឺនបាត ឬនឹងទាំងពិន័យនឹងជាប់គុកទៀតផង ដោយសារតែការអនុវត្តច្បាប់របស់ប្រទេសគេ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ