អ៊ីរ៉ង់៖ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi អាយុ 63 ឆ្នាំ និងរដ្ឋមន្ត្រីការបរទេស Hossein Amir Abdollahian បន្ទាប់ពីធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងខេត្តភ្នំភាគខាងកើតនៃប្រទេស Azerbaijan ។

មន្ត្រីរូបនេះបានប្រាប់រ៉យទ័រ ដោយសុំមិនបញ្ចេញឈ្មោះ ព្រោះតែភាពរសើបនៃបញ្ហានេះថា "ប្រធានាធិបតី Raisi រដ្ឋមន្ត្រីការបរទេស និងអ្នកដំណើរទាំងអស់នៅក្នុងឧទ្ធម្ភាគចក្របា នស្លាប់នៅក្នុងហេតុការណ៍ធ្លាក់នេះ។


សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ លោក Pir-Hossein Kolivand បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា មិនមានសញ្ញានៃអាយុជីវិតរបស់អ្នកដែ លធ្វើដំ ណើរលើឧទ្ធម្ភាគចក្រនោះទេ។មន្ត្រីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា  ឧទ្ធម្ភាគចក្រដែលដឹកមនុស្សប្រាំបួននាក់បានជួបបញ្ហាក្នុងអ័ព្ទខ្លាំង ខណៈពេលដែលត្រឡប់ពីការធ្វើដំណើរទៅកាន់ព្រំដែនអ៊ីរ៉ង់-អាស៊ែបៃហ្សង់។

ឧប្បត្តិហេតុធ្លាក់យន្តហោះនេះបានជំរុញឱ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរយៈពេលជាច្រើនម៉ោង ដោយមានជំនួយពីសហភាពអឺរ៉ុប និងទួរគី ក្នុងចំណោមប្រទេសផ្សេងទៀត ប៉ុន្តែក្រុមសង្គ្រោះបន្ទាន់ត្រូវបានរារាំងដោយអ័ព្ទ និងសីតុណ្ហភាពធ្លាក់ចុះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ