អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានលើកពាន English Premier League នៅយប់មិញនេះហើយ ដោយការប្រកួតនោះពួកគេក៏បានយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល ៥-៣ ដែរ។

ការពិតទៅ Liverpool បានក្លាយជាជើងឯកជាយូរមកហើយ ដោយសារតែពួកគេដាច់ពិន្ទុក្រុមលេខ២ Manchester City ច្រើនមែនទែន។ ក្រុមលោក Klopp បានធ្វើការប្រកួតបង្គ្រប់កិច្ចជាច្រើនប្រកួត និងមានឈ្នះ  មានចាញ់ ដើម្បីរង់ចាំឱកាសល្អលើកពានរង្វាន់ក្នុងដីរបស់ខ្លួនឯង។ នៅយប់មិញនេះ គឺជាពេលវេលាល្អបំផុតសម្រាប់ពួកគេក្នុងការលើកពាន ហើយក៏ជាការប្រកួតល្អមួយទៀត ដែលអាចយកឈ្នះក្រុមខ្លាំង Chelsea បានក្នុងលទ្ធផល ៥-៣។

ដោយឡែកសម្រាប់បរាជ័យនៅយប់មិញនេះដែរ Chelsea បានធ្លាក់ចំណាត់ថ្នាក់ដល់លេខ៤ក្នុងតារាងហើយ ដោយក្រុម Manchester United ជាក្រុមឡើងមកជំនួសតំណែងលេខ៣វិញ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ