អង់គ្លេស៖ បើយោងតាមប្រភព DailyMail បានរាយការណ៍ថា ខ្សែប្រយុទ្ធ Sadio Mane និង Thiago Alcantara បានជាសះស្បើយពីមេរោគ Covid-19 ហើយ បន្ទាប់ពីសម្រាកព្យាបាលជាច្រើនថ្ងៃមកនេះ។

កីឡាករសំខាន់សម្រាប់ក្រុម Liverpool ខាងលើនេះ បានឆ្លងមេរោគមុនពេលលីគសម្រាកការប្រកួតអន្តរជាតិកន្លងទៅ។ ក្រោយពីនៅដោយឡែកនិងព្យាបាលយ៉ាងយកចិត្តទុកដាក់មក ពេលនេះពួកគេទាំងពីរនាក់ធ្វើតេស្ដអវិជ្ជមាន Covid-19 វិញហើយ និងចូលខ្លួនត្រលប់មកហ្វឹកហាត់វិញបានជាធម្មតា។

ការត្រលប់ចូលហ្វឹកហាត់បានវិញនេះ គឺជាដំណឹងល្អបំផុតហើយសម្រាប់ក្រុមក្នុងការត្រៀមខ្លួនលេងទល់ Everton នៅចុងសប្ដាហ៍នេះ។ វាជាការប្រកួតសំខាន់មួយសម្រាប់ក្រុម Liverpool ព្រោះថា Everton កំពុងឡើងជើងខ្លាំងមែនទែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ