ក្រុម Leed United បានឡើងមកលេងនៅលីគកំពូលអង់គ្លេស Premier League វិញហើយនៅរដូវកាលក្រោយនេះ បន្ទាប់ពីពួកគេធ្លាក់ទៅលីគក្រោមរយៈពេល១៦ឆ្នាំមកហើយ។

យ៉ាងណាមិញ ក្រុម Leed United ធ្លាប់ជាក្រុមខ្លាំងមួយប៉ុន្តែ ១៦ឆ្នាំមុនពួកគេជួបវិបត្តិធ្វើឱ្យក្រុមនេះធ្លាក់ទម្រង់លេងនិងទៅលេងនៅលីគក្រោមតែម្ដង។ តែក្រោយពីមានការផ្លាស់ប្ដូរ គ្រូបង្វឹក១៥នាក់និងម្ចាស់ក្លឹប៥នាក់មក ពេលនេះពួកគេឡើងជើងនិងលេងល្អវិញហើយ ដោយឆ្នាំក្រោយមានវត្តមាននៅលីគកំពូលវិញ។

គួរបញ្ជាក់ផងដែរថា ក្រុមកំពុងឈរនៅកំពូលតារាង Championship ដោយមាន៨៧ពិន្ទុ ឆ្លងកាត់៤៤ប្រកួត ខណៈដែលក្រុមលេខ២ West Brom វិញមានត្រឹម៨២ពិន្ទុ ឆ្លងកាត់៤៥ប្រកួត។ ក្រុម Leed United ដែលនៅកំពូលតារាងនេះ ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ នឹងគ្រោងជើងឯករដូវកាលនេះហើយ ខណៈដែលកៅអី Premier League ក៏មានស្រាប់ដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ