បើយោងតាមប្រភពDailymail បានរាយការណ៍ថា ក្រុម Juventus កំពុងទាក់ទងលោក Mauricio Pochettino ដើម្បីទៅជំនួសកន្លែងរបស់លោក Maurizio Sarri ដែលកំពុងត្រូវបានថ្នាក់ដឹកនាំមិនសូវពេញចិត្ត។

បើទោះជាបច្ចុប្បន្ននេះ ក្រុម Juventus កំពុងឈរនៅកំពូលតារាងនិងកៀកលើកពានលីគកំពូលមែន ប៉ុន្តែការចាញ់ពាន Cup ២កន្លងទៅ បានធ្វើឱ្យថ្នាក់ដឹកនាំរបស់ក្លឹបយក្សអ៊ីតាលីនេះ មិនសូវពេញចិត្តជាមួយការដឹកនាំរបស់លោក Sarri ឡើយ។ ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថាក្លឹបបានទាក់ទងរកអ្នកចាត់ការថ្មី ដើម្បីត្រៀមជំនួសកន្លែងរបស់អ្នកចាត់ការបច្ចុប្បន្នទៅហើយ។

យ៉ាងណាមិញ ម្នាក់ថ្មីដែលក្រុម Juventus ចង់បាននោះគឺលោក Pochettino អតីតអ្នកចាត់ការក្រុម Spurs ។ លោក Pochettino នៅមិនទាន់ទៅដឹកនាំក្រុមណានោះទេ បន្ទាប់ពីត្រូវក្រុម Spurs ដកពីតំណែង ហើយតែងតាំងលោក Jose Mourinho ជំនួសវិញនោះ។ 

គួរបញ្ជាក់ផងដែរថា ក្រុមសេះបង្កង់មើលឃើញសមត្ថភាពអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ថានឹងអាចដឹកនាំក្រុមជោគជ័យបាន ប្រសិនបើផ្ដល់ឱកាសឱ្យទៅលោក ទើបបានជាពួកគេទាក់ទងទៅ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ