អឺរ៉ុប៖ Alvaro Morata រកគ្រាប់បាល់បាន២គ្រាប់សម្រាប់ក្រុមជើងឯកលីគកំពូលអ៊ីតាលី Juventus នៅក្នុងការប្រកួតជ័យជម្នះលើ Ferencvaros ដោយលទ្ធផល 4-1 នៅក្នុងវគ្គចែកពូល Champions League។

ក្រុមសេះបង្កង់មានភាពប្រសើរឡើង ក្រោយពីបរាជ័យកាលពីសប្ដាហ៍មុន ទល់នឹងក្រុមកំពូលតារាង Barcelona ហើយមានសង្ឃឹមកាន់តែខ្ពស់សម្រាប់ការឈានទៅកាន់វគ្គបន្ទាប់។

យ៉ាងណាមិញ ខ្សែប្រយុទ្ធ Paulo Dybala បានប្ដូរចូលនៅតង់ទី២ អាចរកបានមួយគ្រាប់បន្ថែមសម្រាប់ក្រុមរបស់លោក Andrea Pirlo មុនពេលដែល Lasha Dvali របស់ក្រុមម្ចាស់ផ្ទះ Ferencvaros ធ្វើឱ្យបាល់ចូលទីខ្លួនឯង។ ក្នងនោះដែរ មុនចប់ការប្រកួតទៅហើយ ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់ដោយកីឡាករ Franck Boli ជាការលួងចិត្តអ្នកគាំទ្រ។

ដោយឡែក ក្រុមអ្នកមានបុណ្យ Barcelona ក៏ធ្វើបានល្អដែរ បានយកឈ្នះក្រុមភ្ញៀវ Dynamo Kyiv ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតយប់មិញ។

២គ្រាប់របស់ក្រុម Barcelona ធ្វើបានដោយកីឡាករ២រូបផ្សេងគ្នា សម្រាប់គ្រាប់ទី១ ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Messi នៅនាទី៥ ដោយបាល់ប៉េណាល់ទី ១១ ហើយសម្រាប់គ្រាប់បាល់ទី២វិញ កើតឡើងដោយកីឡាករខ្សែការពារ Pique នៅនាទី៦៥ ។ ចំណែកឯ ក្រុមភ្ញៀវក៏មានឪកាសច្រើនដែល ដោយនៅនាទី៧៥ កីឡាករ Tsygankon បានទម្លុសសំណាញ់ទីក្រុមម្ចាស់១គ្រាប់ដែរ មុនចប់ការប្រកួត។

គួរបញ្ជាក់ផងដែរថា ក្រុមពូលD Barcelona បានយកឈ្នះ៣ប្រកួតជាប់ៗគ្នាមាន៩ពិន្ទុពេញ ហើយក្រុមឈរលេខ២ គឺក្រុម Juventus ឆ្លងកាត់៣ប្រកួតឈ្នះ២ ចាញ់១ បានតែ៦ពិន្ទុប៉ុណ្ណោះ។ សម្រាប់២ក្រុមទៀតគឺ Dynamo Kyiv និង Ferencvaros មានតែ១ពិន្ទុដូចគ្នា។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ