អេស្ប៉ាញ ៖ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu និងក្រុមប្រឹក្សាភិបាលរបស់លោក បានត្រៀមក្នុងការលាលែងពីតំណែង បន្ទាប់ពីមានការប្រជុំកាលពីថ្ងៃអង្គារកន្លងទៅ។

លោក Bartomeu បានធ្វើការសម្រេចចិត្តដ៏លំបាកមួយនេះ មុនពេលមានការបោះឆ្នោតបាត់ទំនុកចិត្ត ដែលនឹងធ្វើឡើងនៅដើមខែវិច្ឆិកាខាងមុខនេះ។

គួររំឮកថា ប្រធានក្លិបវ័យ៥៧ឆ្នាំរូបនេះ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្លិបអ្នកមានបុណ្យនៅខែមករាឆ្នាំ ២០១៤ បន្ទាប់ពីការលាលែងរបស់លោក Sandro Rosellដោយសារស្ថានភាពផ្លូវច្បាប់របស់ក្លិប។

បន្ទាប់មកលោក Bartomeu បានដឹកនាំក្លិបរហូតដល់ខែសីហាឆ្នាំ ២០១៥ ហើយក្រោយមកទទួលបានការបោះឆ្នោតជ្រើសតាំងជាប្រធាន ពីសមាជិករបស់ក្លិប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ