ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយមហាជនបានឃើញឃ្លីបដែលថតតាម Tik Tok និងត្រូវបានចែកចាយតៗគ្នាតាមបណ្តាញសង្គមហ្វេសបុក ដែលគេឃើញថា មានម្នាក់ស្រ្តីមានវ័យ ៤៦ឆ្នាំ ឈ្មោះ ស្រីអយ ដែលគេដឹងថា គាត់មានសតិមិនសូវគ្រប់ប់  ក៏ប៉ុន្តែនៅខិតខំប្រឹងប្រែង មករៀនជាមួយក្មេងៗទៀត។ នៅក្នុងវីដេអូដែលបានបង្ហោះដោយគណនី Tik Tok  ឈ្មោះ Srey Meyកាលពីថ្ងៃ ២៦ ខែមករា ម្សិលមិញនេះ យើងឃើញថាស្រីអយ ហាក់មានក្តីរីករាយ ពេលបានមកសាលារៀន ជាពិសេស គាត់មិនត្រូវបានគេរើសអើងថា ជាមនុស្សចាស់ មានសតិមិនគ្រប់ឡើយ ថែមទាំងមានការចុះសម្រុងជាមួយមិត្តរួមថ្នាក់ផងដែរ។ 

តាមរយៈវីដេអូនេះដែរ មហាជន ក៏មានការស្ញើចសរសើរចំពោះគាត់ និងអរគុណដល់ទឹកចិត្តអ្នកគ្រូវ័យក្មេង ដែលមានទឹកចិត្តល្អ មិនរើសអើង និងបានបង្រៀនស្រីអយអស់ពីចិត្ត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ