ភ្នំពេញ៖ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល បាន រកឃើញថា មានជនសង្ស័យ ៣ នាក់បានក្លែងបន្លំ « សញ្ញាបត្រ វេជ្ជបណ្ឌិត » ដែលពេលនេះ សមត្ថកិច្ចជំនាញកំពុង តាមវែកមុខយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

យោងតាម លិខិត របស់ លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ធា គ្រុយ ប្រធាន ក្រុមប្រឹក្សា គណៈ គ្រូពេទ្យជាតិ ជម្រាបមក លោកប្រធាន ក្រុមប្រឹក្សា គណៈគ្រូពេទ្យ ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ថា ក្រោយពី មានការសង្ស័យចំពោះ « សញ្ញាបត្រ វេជ្ជបណ្ឌិត » របស់ ឈ្មោះ សាយ សុវណ្ណ ម៉ក់ សុខ ជា និង ខា វ៉េង ហួត ដែលបាន យក ទម្រង់ តាមសញ្ញាបត្ររបស់ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល , ក្រុមប្រឹក្សា គណៈគ្រូពេទ្យ ជាតិ បានស្នើសុំការផ្ទៀងផ្ទាត់ ពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល បានចេញ លិខិត បញ្ជាក់ថា សញ្ញាបត្រ វេជ្ជបណ្ឌិត របស់ អ្នកទាំង ៣ នេះ ពុំមែន ជាសញ្ញាបត្រ ដែលចេញដោយសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល ទេ ។ 

ជាមួយគ្នានេះ លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ធា គ្រុយ សូមអោយ លោក ប្រធាន ក្រុមប្រឹក្សា គណៈ គ្រូពេទ្យ ខេត្តកំពង់ស្ពឺ មាន វិធានការ ដូចខាងក្រោមៈ

១- ដកហូត សញ្ញាបត្រ ដើម របស់ សាយ សុវណ្ណ ម៉ក់ សុខ ជា និង ខា វ៉េង ហួត ។ 

២- ធ្វើលិខិត ជូន មន្ទីរ សុខាភិបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌស្តីពីការក្លែងបន្លំឯកសារ ។ 

៣- ជូនដំណឹង ទៅគណៈ គិលានុបដ្ឋាកនិង គណៈ វិជ្ជាជីវៈ សុខាភិបាលដទៃទៀតដែរ បើ មានភាពចាំបាច់ ដោយពួកគាត់ ភាគច្រើនជាគិលានុបដ្ឋាក ហើយរមែងបានចុះបញ្ជី ជាមួយគណៈគិលានុបដ្ឋាក ។ 

៤- ក្រោយមានវិធានការទាំងអស់ហើយ សូម លោក ប្រធាន រៀបចំអោយមាន របាយការណ៍ ត្រឡប់មក ថ្នាក់ជាតិវិញ ដើម្បីគណៈ គ្រូពេទ្យជាតិ រៀបចំផ្សព្វផ្សាយ តាម គេហទំព័រ (Website) និង ទំព័រ ហ្វេសប៊ុ ក (Facebook Page) របស់ គណៈ គ្រូពេទ្យ ជាតិ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ