ច្បាស់ការមែនទែនហើយ !!កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នឹងបោះជំហ៊ានទៅកាន់ផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយពីមានការបង្ហោះលិខិតអញ្ជើញ របស់ផលិតកម្ម Galaxy ដល់លោកហេង ឡុង ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង លោកព្រាបសុវត្ថិ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវដ៏រសើប របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ត្រូវបានប្រភពព័ ត៌មានមួយចំនួនបញ្ជាក់ថា គឺលោក នឹងចុះកុងត្រា ជាមួយផលិតកម្មGalaxy ក្នុងកញ្ចប់ទឹកប្រាក់៣០ម៉ឺនដុល្លារ  ក្នុងរយៈពេល៥ឆ្នាំ។

គួរបញ្ជាក់ថា លោកព្រាប សុវត្ថិ ជាតារាចម្រៀងដែលឈានមុខគេនៅផលិតកម្មរស្មីហង្សមាស ជាង២០ឆ្នាំមកហើយ ដែលលោកបានថតបទចម្រៀងឲ្យផលិតកម្មមួយនេះ មានចំនួនជាង៣០០០បទ។ហើយនេះមិនមែនជាលើកទី១នោះទេ ដែលលេចឮថា ព្រាប សុវត្ថិ ចង់ដើរចេញពីហង្សមាស ពោលគឺកាលពីឆ្នាំ២០១៨ ក៏ធ្លាប់ធ្លាយដំណឹងថា ព្រាប សុវត្ថិ ជិតក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោនម្តងរួចមកហើយដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ