អង់គ្លេស៖ ក្រុមស្ករគ្រាប់ Everton ដឹកនាំដោយលោក Carlo Ancelotti នៅដើមរដូវនេះពិតជាធ្វើបានល្អណាស់ ដោយបានលេងស្មើជាមួយក្រុមការពារតំណែងជើងហង្សក្រហម Liverpool ក្នុងលទ្ធផល ២-២ កាលពីសៅរ៍សប្ដាហ៍មុន នៅកីឡាដ្ឋាន Goodison Park។
ក្នុងការប្រកួតខាងលើនេះ ក្រុមភ្ញៀវបាននាំមុខនៅនាទី៣ ដោយខ្សែប្រយុទ្ធ Mane បន្ទាប់មកក្រុមម្ចាស់ផ្ទះក៍បានស៊ុតបញ្ជូលទីនៅទី១៩ ដោយខ្សែការពារកណ្ដាលKeane ហើយក្រុមទាំងពីរបញ្ចប់នៅតង់ទី១ ក្នុងលទ្ធផល១ស្មើ។ សម្រាប់តង់ទី២វិញក្រុមទាំងពីរសម្រុកគ្នាយ៉ាងខ្លាំង ដោយមានគ្រាប់បាល់កើតឡើង២គ្រាប់ទៀត សម្រាប់ក្រុម Liverpool បានស៊ុតនាំមុខម្ដងទៀតនៅនៅនាទី៧២ ដោយកីឡាករ Mohamed Salah បន្ទាន់មកមិនបានប៉ុន្មាននាទីផង Everton បានស៊ុតតាមស្មើវិញនៅនាទី៨១ ដោយកីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Calvert-Lewin។
ដោយឡែក Aston Villa យកឈ្នះលើក្រុម Leicester City បានក្នុងលទ្ធផល ១-០ ដោយរកបានខ្សែបម្រើ Ross Barkley នៅចុងម៉ោង។
ការប្រកួតខាងលើនេះ ក្រុមម្ចាស់ផ្ទះ Leicester City ព្យាយាមសម្រុកខ្លាំងដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ Aston Villa បានឡើយ។ ការប្រកួតនេះ ត្រូវរង់ចាំដល់នាទី៩០+ ទើបមានគ្រាប់បាល់កើតឡើង ដោយ Barkley ជាអ្នកធ្វើបានសម្រេចនិងជួយក្រុម Aston Villa បន្ដយក៣ពិន្ទុទៀត សម្រាប់សប្ដាហ៍ទី៤របស់ខ្លួនក្នុងលីគកំពូលអង់គ្លេស។
គួរបញ្ជាក់ផងដែរថា Everton មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ដោយឆ្លងកាត់៥ ប្រកួត បានឈ្នះ៤ប្រកួត នឹងស្មើ១ប្រកួត ឈរនៅកំពូលតារាងមាន១៣ ពិន្ទុ។ ចំនែកឯ Aston Villa បានក្លាយជាក្រុមតែមួយគត់នៅដើមរដូវកាលនេះ តែមិនទាន់ស្គាល់ពាក្យថាចាញ់ឬស្មើឡើយ។ ៤ប្រកួតកន្លងមក ពួកគេឈ្នះទាំងអស់ និងរបូតគ្រាប់បាល់វិញតែ២គ្រាប់ទេ។ ប្រសិនបើការប្រកួតសប្ដាហ៍ទី៥ខាងមុខ ប៉ះ Leeds United ពួកគេឈ្នះទៀត នឹងឡើងកំពូលតារាងហើយ៕