ថ្មីនេះ មានហេតុការណ៍មួយ បានកើតឡើងលើបុរសម្នាក់ ដែលបានបាត់ខ្លួនទៅដោយ គ្មានមូលហេតុនៅលើកំពូលភ្នំបូកគោ ខេត្តកំពត ដែលហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់គ្រួសារ សាច់ញាតិ និងអ្នកលេងបណ្ដាញសង្គមជាច្រើនផងដែរ។ បន្ទាប់ពីបានរកឃើញ និងបាននាំយកទៅផ្ទះវិញ បុរសម្នាក់នោះ បាននិយាយរៀបរាប់ពាក្យពេចន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកយ៉ាងវែងអន្លាយ ប្រាប់ពីមូលហេតុ ដោយលោកកំពុងមានជំងឺបាក់ទឹកចិត្ត និងបានព្យាយាមសម្លាប់ខ្លួននៅក្នុងព្រៃជាច្រើនដងថែមទៀតផង។
សូមអានលម្អឹតខាងក្រោម៖

ខ្ញុំមានជំងឺបាក់ទឹកចិត្ត(Depression)ចំនួន៥ឆ្នាំមកហើយគឺចាប់តាំពីឆ្នាំ ២០១៥ មកម្លះ ហើយក៏បានព្យាយាមសម្លាប់ខ្លួនបីដងដែរតែមិនសម្រេច។ នៅដើមខែមករាឆ្នាំ២០២០ វាមានអាការៈធ្ងន់ធ្ងរជាងរាល់ដង។ អាការៈរបស់វាមាន ដូចជា មានការគិតរឿងស្មុគស្មាញច្រើន ឈឺក្បាល ចុកដើមទ្រូង និង មានចិត្តអន្ទះអន្ទែង។ វាធ្វើអោយខ្ញុំគេង មិនលក់(មានពេលមួលខ្ញុំគេងមិនលក់១៧ថ្ងៃជាប់គ្នា) និងមិនអាចប្រមូលអារម្មណ៍ធ្វើកាងារបាន។ ខ្ញុំបានទៅជួបពេទ្យចិត្តសាស្រ្តជាច្រើប ប៉ុន្តែអាការៈរបស់ខ្ញុំមិនបានធូរស្រាលឡើយ គឺវាកាន់ធ្ងន់ធ្ងរទៅ។ ខ្ញុំបានប្រាប់ពីជំងឺ របស់ខ្ញុំទៅ ប៉ាម៉ាក់ បងប្អូន មិត្តភក្តិ និង ព្រះសង្ឃ ប៉ុន្តែគ្មានអ្នកណាអាចជួយអោយខ្ញុំធូស្រាលបានឡើយ។ ជំងឺនេះ បានធ្វើអោយខ្ញុំលែង ចង់ធ្វើអ្វីទាំអស់ ខ្ញុំមើលឃើញពិភពលោកយើង តែភាពខ្មៅងងឹតនិង អាប់អួណាស់ វាធ្វើអោយខ្ញុំបាត់បង់គោលដៅជីវិត ហើយ គ្មានអ្វីធ្វើអោយខ្ញុំសប្បាយចិត្តទេ។ ខ្ញុំតែងតែសួរ ខ្លួនឯងថា បើរស់នៅបែបនេះ រស់នៅកំដរតែជំងឺ តើរស់ដើម្បីអ្វី? ខ្ញុំក៏ចាប់ផ្តើមមានផែនការសម្លាប់ខ្លួនម្តងទៀត។ ខ្ញុំបានទៅរកទិញថ្នាំងងុយគេង ថ្នាំបួនកំណាត់ (Lexomil)។ គ្រប់ឱសថស្ថានគេ មិនហ៊ានលក់អោយ ខ្ញុំច្រើនទេ គឺ យ៉ាងច្រើនបំផុត ៧ គ្រាប់តែប៉ុណ្ណោះ ខ្ញុំចំណាយពេលពេញមួយ ល្ងាចទើបទិញបានថ្នាំចំនួន ១២១ គ្រាប់។ ខ្ញុំដឹងថា បើខ្ញុំលេបថ្នាំនោះទាំមូល វានឹងមិនធ្វើអោយខ្ញុំស្លាប់ទេ ព្រោះក្រពះនឹងក្អួតថ្នាំទាំនោះចេញមកវិញ ដូចច្នេះ ដើម្បីអោយថ្នាំជ្រាបចូល សារពាង្គកាយលឿន ខ្ញុំបានកិនថ្នាំទាំងនោះអោយម៉ត់ទៅជាម្សៅ រួចដាក់នៅក្នុងដបមួយ ហើយរងចាំពេលវេលាដ៏សមស្របមួយ។ ពីមួយថ្ងៃទៅមួយថ្ងៃ អាការៈរបស់ខ្ញុំកាន់តែ ធ្ងន់ធ្ងរទៅ ខ្ញុំពិបាករស់នៅរាល់ថ្ងៃ ខ្ញុំបានសុំច្បាប់សំរាកពីការងារជារឿយៗ។

នៅយប់ថ្ងៃអាទិត្យទី២៦ខែមេសា ជំងឺរបស់ខ្ញុំធ្វើទុកយ៉ាងខ្លាំជាងពេលណាទាំអស់ ដែលធ្វើអោយខ្ញុំមិនអាចទ្រាំបាន។ ខ្ញុំគេងឈឺមួយយប់ទល់ភ្លឺ។ ដោយសារកាឈឺចាប់របស់ខ្ញុំធំជាងសេចក្តីស្រលាញ់ចំពោះឪពុកម្តាយ និង ពូមីងបងប្អូនទើបពេលភ្លឺឡើងខ្ញុំក៏បានសំរេចចិត្តទៅសម្លាប់ខ្លួនជាលើកទី៤ គឺខ្ញុំមានបំណងទៅស្លាប់ក្នុងព្រៃដោយមិនអោយអ្នកណារកខ្ញុំឃើញឡើយ(ខ្ញុំចង់បាត់ខ្លួនពីផែនដីនេះតែម្តង)។ ខ្ញុំបានជិះឡានតាក់ស៊ីទៅកំពត រួច ខ្ញុំខំហៅម៉ូតូកង់បី(PassApp) ៣នាក់ដើម្បីជូនខ្ញុំឡើងទៅភ្នំបូកគោ ប៉ុន្តែគេមិនហ៊ានជូនខ្ញុំទៅតេ ប្រហែលជាគេគិតថាខ្ញុំអាចជាចោប្លន់។ រហូតខ្ញុំបានរកតុកតុកមួយ ដែលខ្ញុំអោយតំលៃគាត់ថ្លៃទើប គាត់យលព្រមជូនខ្ញុំទៅ។ នៅពេលជិះជិតដល់កំពូលភ្នំ ទឹកភ្នែកខ្ញុំបានហូរស្រក់ ព្រោះមិននឹកស្មានថាខ្លួនឯងធ្លាក់ខ្លួនដល់ចំនុចនេះ។ ពេលចុះពីកង់បីភ្លាម ខ្ញុំបានចំណាយពេល ២ម៉ោងកន្លះ ដើរចូលទៅក្នុងព្រៃ ខ្ញុំបានអង្គុយលើផ្ទាំថ្មធំមួយ ខ្ញុំយំយ៉ាងខ្លាំង ព្រោះអាណិតប៉ាម៉ាក់ ប្អូនប្រុស និង នឹកស្រណោះបងប្អូន និង មិត្តភក្តិឯទៀត។ បន្ទាប់មក ខ្ញុំក៏បានយកថ្នាំនោះមកផឹក(លាយក្រឡុងជាមួយទឹក)។ បន្ទាប់ពីផឹកថ្នាំហើយខ្ញុំ បានតេទូរសព្ទ័ទៅប្រាប់ម៉ាក់ខ្ញុំថា «ម៉ាក់ខ្ញុំបានលេបថ្នាំហើយ ហើយមិនចាំបាច់មករកខ្ញុំដែរ គឺ រកខ្ញុំមិនឃើញទេ ថ្នាំចាប់ផ្តើមជ្រាបហើយ ឥឡូវនេះពេលវេលាមានតិចណាស់ យើងនិយាយគ្នាលេងទៅ ពេលខ្ញុំអស់ដង្ហើមពេលណា យើងឈប់និយាយពេលហ្នឹង» គាត់ព្យាយសួរថាខ្ញុំនៅទីណា ប៉ុន្តែខ្ញុំមិនប្រាប់ជាដាច់ខាត។ បន្តិចក្រោយមក ថ្នាំចាប់ផ្តើមជ្រាប ចូលពេញរាងកាយរបស់ខ្ញុំ ធ្វើអោយខ្ញុំបាត់បង់ស្មារតី ខ្ញុំ ក៏ ភ្លាត់មាត់ប្រាប់គាត់ថាខ្ញុំនៅលើភ្នំបូកគោ។ បន្ទាប់មក ខ្ញុំបានសន្លប់មួយសន្ទោះ។ ពេលខ្ញុំភ្ញាក់ដឹងខ្លួន ខ្ញុំដឹងថាខ្លួនឯងនៅរស់ ខ្ញុំមានអារម្មណ៍ថាស្ពឹកក្បាយយ៉ាងខ្លាំង និង ទន់ដៃ ទន់ដៃ (អាការៈស្រដៀងគ្នាដូចអ្នកស្រវឹងស្រាខ្លាំង) ចំនែកឯទរសព្ទ័របស់ខ្ញុំបានអស់ថ្មទៅហើយ ។ ខ្ញុំមានអារម្មណ៍តូចចិតជាខ្លាំ ព្រោះខ្ញុំបរាជយ័ម្តងទៀតហើយ ខ្ញុំក៏រកមធ្យោបាយផ្សេងទៀត ខ្ញុំចង់ចងក ប៉ុន្តែកំលាំងខ្សោយពេកមិនអាចឡើង លើដើមឈើបាន។ បន្ទាប់មកខ្ញុំដើរទៅរកទីខ្ពស់ ដើម្បីលោតសម្លាប់ខ្លួន ខ្ញុំដើរមួយសន្ទោះធំ ទើបដឹងថា សណ្ឋានដីនៅទីនោះមានលក្ខណៈ រាបស្មេីគ្មានទីខ្ពស់សំរាប់លោតទេ។ មេឃចាប់ផ្តើមងងឹត ខ្ញុំក៏គេងនៅលើដីនៅនោះទៅ។ នៅពេលព្រឹកឡើងខ្ញុំបានសំរេចចិត្តដើរទៅសណ្ឋាគរគាវិញ ដើម្បីសំរាកយកកម្លាំង សាកថ្មទូរសព្ទ័ រួចឆែករកទីតាំងដើម្បីលោតជ្រោះ។ តាមពិតវាជាការសំរេចចិត្តដ៏ល្ងង់ឃ្លៅមួយ(ដោយសារជាតិថ្នាំធ្វើអោយខ្ញុំបាត់បង់ស្មាតីក្នុងការវិភាគ) បើខ្ញុំនៅតែមួយកន្លែងក្នុងព្រៃ

Srun Seth, [27.05.20 18:27]
ខ្ញុំនឹង ស្លាប់ដោយការអត់ទឹក និង អត់ អាហារដោយឯកឯងមិនខាន។ ខ្ញុំក៏សំរេចចិត្តរកផ្លូវចេញពីព្រៃវិញ។ នៅពេលដែលយើងនៅក្នុងព្រៃជ្រៅ គឺយើងមិនដឹងទឹសតំបន់ឡឿយ បើយើងដើរខុសតែមួលទឹសយើង នឹង ដើរចូលព្រៃកាន់តែជ្រៅ។ ខ្ញុំមិនខ្វល់អ្វីទាំអស់ខ្ញុំចេះតែដើរគ្មានគោលដៅ។ ដោយសារតែជាតិថ្នាំនៅក្នុងខ្លួនខ្ញុំច្រើនពេក ខ្ញុំមានកម្លាំង ខ្សោយណាស់ ខ្ញុំដើរដួលសន្លប់ ជារឿយៗ។ ពេលយប់ថ្ងៃទី២បានចូលមក ដល់ ខ្ញុំក៏ទៅគេងលើផ្ទាំថ្មធំមួយ នៅពេលមេឃ ងងឹតខ្លាំ ខ្ញុំបានឃើញ ព្រះចន្ទ័ពេញបរមីរះចំកណ្តាល ដើមឈឺងាប់ពីរ វាមានទិសភាពស្អាតខ្លាំងណាស់ ខ្ញុំបានក្រឡេកមើលខាង ឆ្វេងដៃរបស់ខ្ញុំ ខ្ញុំបានភ្ញាក់ផ្អើលយ៉ាងខ្លាំដោយ បានឃើញព្រះមួយអង្គពណ៌មាសដែលមានពន្លឺភ្លឺចែងចាំង កំពុងអង្គុយ សមាិ។ ខ្ញុំជាមនុស្សមិនដែលជឿលើរឿង អពៃជំនឿទេ ខ្ញុំគិតថាអ្វីដែលខ្ញុំឃើញគ្រាន់តែ ជាការស្រមៃស្រមៃដោយជាតិថ្នាំតែប៉ុណ្ណោះ ខ្ញុំក៏បានសំងំគេងលក់ទៅ។ នៅពេលព្រឹកថ្ងៃទីបី ខ្ញុំក៏បន្តដំណើរ ទៅមុខទៀត រួចក៏បានរអិលជើងដួល សន្លប់ធំ។ ខ្ញុំសុំផ្អាកនិយាយពីរឿងខ្ញុំត្រឹមនេះសិន ខ្ញុំនិយាយពីរឿងអ្នកដែលកំពុងស្វែងរកខ្ញុំម្តង។

នៅម៉ោង៩:០៥ នាទី មានលោកពូសន្ថិសុខម្នាក់ បានអះអាងថាឃើញខ្ញុំនៅក្បែរផ្លូវជាតិ គាត់គាត់បានស្រែកថា <អេ អាអូនឈប់> គាត់បន្តទៀតថាខ្ញុំបានរត់ចូលទៅព្រៃវិញបាត់។ គាត់ បានប្រាប់ពី ភិនភាគ ទៅមេរបស់គាត់ គឺ ដូច ខ្ញុំ 100% បន្ទាប់មកកងកម្លាំសន្ថិសុខ ប៉ូលីស ប៉េអឹម ក្រុមបង្ហាត់សុនក ក្រុម បញ្ជាដ្រូន និង បងប្អូនខ្ញុំ បានចុះស្វែងរកនៅទីតាំងនោះ ប៉ុន្តែ មិនបានឃើញខ្ញុំឡើយ។ តាមពិតមនុស្សដែលគាត់ឃើញមិនជាខ្ញុំទេ ព្រោះខ្ញុំកំពុងតែសន្លប់នៅកណ្តាលព្រៃ។ ខ្ញុំគិតថាគាត់ក៏មិនកុហកទេព្រោះរឿងនេះវាទាក់ទងហ្នឹងក្រុមប្រតិបត្តិការណ៍នៃការស្វែងរក។

និយាយពីខ្ញុំបន្តទៀត។ ខ្ញុំបានដឹងខ្លួនរួចដើរទៅមុខទៀត ខ្ញុំដើរដួលសន្លប់ជាច្រើនដង ព្រោះខ្ញុំអត់បានញាំបាយ និង ផឹកទឹក២ថ្ងៃកន្លះ ហើយជាតិថ្នាំទាំង១២១ គ្រាប់ក៏បានជ្រាបពេលខ្លួនទៀត។ ខ្ញុំដើរផង វា ផង រហូតដល់ថ្នល់ជាតិ ខ្ញុំបានអង្គុយសំរាកយកកម្លាំមួយសន្ទោះ ដើម្បីបន្តដំណើទៅសណ្ឋាគារ។ មួយស្របក់ក្រោយមក ក៏មានម៉ូតូសន្ថិសុខ ម្នាក់បានជិះសំដៅមករកខ្ញុំវាជារឿង ដ៏ចៃដន្យ បំផុត ដែលមនុស្សជដែលជួបខ្ញុំ ដំបូងគេ គឺជាលោកពូសន្ថិសុខដែល បានអះអាងថា ឃើញខ្ញុំកាលពីព្រឹកមិញ។ គាត់បានដឹកខ្ញុំទៅសណ្ឋាគា ប៉ុន្តែដោយសាខ្ញុំមានសភាពខ្សោយពេកមិនអាចអង្គុយពីខាងក្រោយម៉ូតូបាន គាត់ក៏បានហៅឡានអោយមកយកខ្ញុំ។ ខ្ញុំបានគេងលក់នៅក្នុងឡាន នៅពេល ដែលខ្ញុំ ភ្ញាក់ដឹងខ្លួនឡើង ខ្ញុំមានអារម្មណ៍ថា ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញប៉ាម៉ាក់ ប្អូនប្រុស និង សាច់ញាត្តិរបស់ខ្ញុំជាច្រើន។ ពួកគាត់សប្បាយ ចិត្ត និង រីករាយពេកកន្លង ដែលអាចរកខ្ញុំឃើញហើយ ខ្ញុំនៅរស់រៀនមានជីវិត ប៉ុន្តែខ្ញុំវិញបែជាមាន អារម្មណ៍ ទោមនស្សក្នុងចិត្តយ៉ាងខ្លាំ ព្រោះទោះជាខ្ញុំនៅរស់ក៏ដោយ តែជំងឺរបស់ខ្ញុំនៅតែមានដដែល ហើយខ្ញុំមានអារម្មណ៍ថាស្តាយក្រោយជាខ្លាំដែលសំរេចចិត្តដើរចេញពីព្រៃនោះ។

ដោយសារឥទ្ធិពលថ្នាំងងុយគេង បន្ទាប់ពីចុះពីភ្នំវិញ ខ្ញុំមានអាការៈស្រវឹងខ្លាំបាត់បង់ម្ចាស់ការលើខ្លួនឯង។ ខ្ញុំបានឆាតទៅកាន់មនុស្សជាច្រើន និង ផុសអីប្លែកៗនៅ លើ Facebook ទាំងមិនដឹងខ្លូន ។ ខ្ញុំមានលក្ខណៈច្រលើម និង លេងសើចច្រើន ដូចកូនក្មេង។ ប្អូនប្រុសរបស់បានគិតថាខ្ញុំបាត់បង់សតិ ហើយមានជំងឺសសៃប្រសាទធ្ងន់ធ្ងរហើយ។

១៥ថ្ងៃក្រោយមក ជាតិថ្នាំក៏រលាយអស់ ខ្ញុំក៏មានស្មារតីប្រក្រតីវិញ ពេលនោះហើយជំងឺរបស់ខ្ញុំក៏ចាប់ផ្តើម ធ្វើទុកមកវិញ ហើយវាមានអាការៈ ធ្ងន់ធ្ងរជាងមុនទៅទៀត។ ខ្ញុំចាប់ផ្តើមខ្លាចមនុស្សប្លែកមុខ ខ្លាចពន្លឺ ចុកដើមទ្រូងយ៉ាងខ្លាំ នៅក្នុងក្បាលរបស់ខ្ញុំមានលឺសំលេងមនុស្សជជែកគ្នាអត់ឈប់ឈរ ខ្ញុំមានអារម្មណ៍អន្ទះអន្ទែងរហូតដល់ខ្វាចដៃ ខ្វាចជើងខ្លួនឯង ហើយមានគំនិតចង់សម្លាប់ខ្លួនជារាល់ថ្ងៃ។
ខ្ញុំសូមនិយាយត្រលប់ក្រោយបន្តិចវិញនៅថ្ងៃដែលខ្ញុំបាត់ខ្លួន មានលោកពូចិត្តសប្បុរសធម៌ម្នាក់បាន តេទូរសព្ទ័ មកមីងខ្ញុំ គាត់ថាបើរកខ្ញុំឃើញ គាត់នឹងនាំខ្ញុំទៅពេទ្យមួយ ពេទ្យហ្នឹងពូកែណាស់ កូនគាត់មានអាការៈលើសខ្ញុំទៀត ឥឡូវនេះកូនគាត់ជិតជាហើយ។ គាត់ថាក្នុងនាមជាឪពុក ម្តាយគាត់មានអារម្មណ៍ខ្លោចផ្សាណាស់នៅពេលឃើញកូនឈឺជំងឺមួនេះ ហើយគាត់ក៏យល់ពីអារម្មណ៍ឳពុកម្តាយរបស់ខ្ញុំដែរ។ ម៉ាក់របស់ខ្ញុំចង់ជូនខ្ញុំទៅពេទ្យតែ ខ្ញុំប្រកែចមិនទៅព្រោះខ្ញុំអស់ ជំនឿទៅលើពេទ្យទៅហើយ តែដើម្បីអោយម៉ាក់ខ្ញុំស្ងប់ចិត្ត ខ្ញុំក៏យល់ព្រម។ ពេទ្យបានសួរពីអាការៈនិង ដំណើរជីវិតរបស់ខ្ញុំតាំងតែពីតូចរហូតដល់ធំ គាត់ហៅជំងឺខ្ញុំថា ជំងឺបាក់ទឹកចិត្តកំរឹតធ្ងន់ (Severe Depression)។

Srun Seth, [27.05.20 18:27]
ពេទ្យតម្រូវ អោយខ្ញុំព្យួរសឺរូម និង លេបថ្នាំចំនួន១០ ថ្ងៃ។ វាជារឿងមួយដ៏អស្ចារ្យណាស់ ដោយគ្រាន់តែព្យួរសឺរូម និង លេប ថ្នាំបានមួយថ្ងៃខ្ញុំមានអារម្មណ៍ថា ជាសះស្បើយបាន ៧០%ទៅហើយ។
បន្ទាប់មកពូនិងមីងដែលជាមិត្តភក្តិរបស់ប៉ាខ្ញុំគាត់មាន សណ្តានចិត្តល្អ ពួកគាត់បានអោយខ្ញុំស្នាក់នៅផ្ទះរបស់គាត់ដែលជាកន្លែងស្ងប់ស្ងាត់ល្អ ដើម្បីបង្រៀនពីបច្ចេកទេសសមាធិដល់ខ្ញុំ ។ ពេលនោះហើយដែលខ្ញុំយល់ច្បាស់ពី រឹសគល់នៃជំងឺបាក់ទឹកចិត្ត។ ជំងឺនេះកើតឡើងនៅពេលដែលចិត្តរបស់យើង ប្រតិកម្មទៅនិងបញ្ហា។ ចិត្តរបស់មនុស្ស ភាគច្រើនមានលក្ខណៈ រពិលរប៉ូច ចិត្តពោពេញ ដោយភាព លោភៈ ទោសៈ និង មោហៈ។ នៅក្នុងជីវិតរស់នៅប្រចាំយើងតែងតែជួបបញ្ហា ពេលខ្លះរឿងដែលយើងចង់បានមិនកើតឡើងទេ ហើយរឿងដែលយើងមិនចង់បានបានបែជាបានកើតឡើងទៅវិញ នៅពេលដែលចិត្តយើងគ្មានសណ្តាប់ធ្នាប់ យើងនឹងយករឿងទាំនោះមកគិតដដែរៗ រហូតដល់ស្មុគស្មាញពេញខួក្បាល ក៏បណ្តាលអោយកើតជំងឺបាក់ទឹកចិត្ត។ ដើម្បីព្យាបាលជំងឺនេះ គឺ យើងត្រូវលាងសម្អាតចិត្តកខ្វក់នោះចេញ ដោយធ្វើការវះកាត់ដល់ទីជម្រៅៃនចិត្តតាមរយៈ ការសមាធិ ដើម្បី ជំនួសមកវិញនៅ សេចក្តី មេត្តា ករុណា មុទិតានិង ឧបេក្ខានៅពេលនោះហើយជំងឺផ្លូវចិត្តនឹង រលឺងដាច់ឬសគុល។ ឥឡូវនេះខ្ញុំបានជាសះស្បើយ៩០%ហើយ។
ខ្ញុំទើបតែរៀនថ្នាក់មតេ្យនៃការសមាធិ ប៉ុន្តែវាបានផ្តល់ផល់ប្រយោជន៍ដល់ខ្ញុំជាច្រើន។

***ខ្ញុំសូមសំណូមពរ ដល់ ពូមីង បងប្អូន ទាំងឡាយ ដែល មានមានជំងឺបាក់ទឹកចិត្ត(Depression)សូមកុំអស់សង្ឃឹម និង គិតខ្លីដូចជារូបខ្ញុំ ពីព្រោះពេទ្យខ្មែរយើងក៏ពូកែដែរ ហើយក៏មានវីធីសាស្រ្តផ្សេងទៀតដើម្បីព្យាបាលវា។***
ជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលជួយខ្ញុំដោយសណ្តានចិត្តស្មោះស ហើយបានកែប្រែមនុស្សម្នាក់នេះដែលធ្លាប់មើលឃើញពីភពលោកពោពេញដោយភាពអាប់អួរខ្មៅងងឹត ទៅ ជាពិភពលោកស្រស់ស្អាតល្អផូផង់។ ហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយ ខ្ញុំអាចក្លាយខ្លួនជាមនុស្សរឹងមាំម្នាក់ដែលមានសមត្ថភាពអាចជួយអ្នកដទៃដូចដែលអ្នកបានជួយខ្ញុំដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ