ដោយសារ COVID-19 អ្នកស៊ីឈ្នួលជីកផ្នូរនៅឥណ្ឌូណេស៊ី ស្ទើរតែគ្មានពេលសម្រាក
4 ឆ្នាំ មុន
បើតាម worldometers នៅថ្ងៃពុធ ទី២២ ខែមេសានេះ មានករណីឆ្លងជំងឺ COVID-19 សរុប ៧,១៣៥ករណី ក្នុងនោះស្លាប់៦១៦នាក់។
នៅក្នុងបទសម្ភាសន៍ជាមួយ CNA លោក Minar អាយុ ៥៤ឆ្នាំ បាននិយាយថា ក្នុងនាមជាអ្នកស៊ីឈ្នួលជីកផ្នូរ លោកមិនដែលរវល់ដូចសព្វថ្ងៃនោះទេ នៅឯទីបញ្ចុះសព ផុនដុក រ៉ាងហ្គន (Pondok Rangon) នៃភាគខាងកើតទីក្រុងហ្សាការតា។
ចាប់តាំងពីទីក្រុងហ្សាការតា បានរាយការណ៍ពីករណីស្លាប់ដំបូង ដោយសារជំងឺ COVID-19 នៅពាក់កណ្ដាលខែមីនាមក ចំនួនអ្នកជំងឺស្លាប់បានបន្តកើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យអ្នកស៊ីឈ្នួលជីផ្នូរដូចជាលោក Minar ត្រូវធ្វើការសឹងតែគ្មានពេលសម្រាក។
បុរសរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ការងាររបស់ខ្ញុំ ឥឡូវខុសប្លែកពីមុនឆ្ងាយណាស់... ខ្ញុំសឹងតែគ្មានពេលសម្រាក។ ខ្ញុំពិតជាហត់នឿយណាស់ ព្រោះមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះខ្ញុំពិតជាហត់នឿយ ដែលត្រូវជីកផ្នូរគ្មានឈប់ឈរ»៕SS