នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួបពិភាក្សាការងារជាមួយឯ ឧ W Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងសហការី លើការពង្រឹងកិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៊ីវិលនាពេលអនាគត។ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចង់ឲ្យមានការប្រើប្រាស់ប្រភេទអាកាសយាន Boeing នៅប្រទេសកម្ពុជា។

ចំពោះការចង់ឲ្យមានការប្រើប្រាស់ប្រភេទអាកាសយាន Boeing នៅកម្ពជាឯកឧត្តមបណ្ដិតស្វាគមន៍ និងសូមឲ្យក្រុមហ៊ុន Boeing មកសហការនិងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់។ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមផ្ទាល់ក៏ពេញចិត្តធ្វើដំណើរតាមប្រភេទយន្តហោះ Boeing ដែរជាពិសេស ប្រភេទយន្តហោះ B777 ដែលផ្តល់ផាសុខភាពក្នុងការធ្វើដំណើរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ