អាឡឺម៉ង់ ៖ ក្រុមខ្លារខិន Bayern Munich បានលើកពាន German Super Cup 2020 ដែលជាពានទី៥ ក្នុងឆ្នាំនេះ ក្រោយយកឈ្នះ Borussia Dortmund ក្នុងលទ្ធផល ៣-២ នៅរាត្រីថ្ងៃពុធ ទី៣០ ខែកញ្ញា ។

កីឡាករខ្សែការពារ Joshua Kimmich ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីចុងម៉ោង នៅកីឡដ្ឋាន Allianz Arena ដើម្បីជួយក្រុមឈ្នះពានបើករដូវកាលប្រចាំប្រទេសរបស់ខ្លួន បន្ទាប់ពីពាននេះគ្រប់គ្រងដោយ Dortmund កាលឆ្នាំ២០១៩។

យ៉ាងណាមិញ នេះជាពានរង្វាន់ទី៥ ត្រឹមឆ្នាំ២០២០ នេះដែលក្រុមខ្លារខិន Bayern បន្ថែមលើពាន Bundesliga, German Cup, UEFA Champions League និងពានរង្វាន់ UEFA Super Cup ក្រោមការបង្វឹករបស់លោក Hansi Flick។

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាក្រុមការពារជើង Bundesliga ផងនោះ Bayern ទើបតែរកបាន ៣ពិន្ទុប៉ុណ្ណោះក្នុងលីគកំពូល នៃការចាប់ផ្តើមរដូវកាលថ្មី ២ប្រកួត ឈ្នះ១ និងចាញ់១៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ