អឺរ៉ុប ៖ នៅទីបំផុតក្រុមបាល់ទាត់ Bayern Munich របស់អាលឺម៉ង់បានគ្រងតំណែងជើងឯក UEFA Champions League ឆ្នាំ២០២០ នេះបន្ទាប់ពីបានយកឈ្នះគូប្រជែង Paris Saint-Germain របស់បារាំងត្រឹមលទ្ធផល ១-០ ទាំងប្រផិតប្រផោយនៅវគ្គផ្តាច់ព្រ័ត្រ។ 

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នារាត្រីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ ជាទីដែលត្រូវបានផ្លាស់ប្តូរពីប្រទេសតួកគី ដោយសារតែវិបត្តិ Covid-19 តាមគម្រោងត្រូវធ្វើឡើងនៅទីក្រុង Istanbul សម្រាប់វគ្គផ្តាច់ព្រ័ត្រឆ្នាំនេះ។

ទន្ទឹមនេះ កីឡាករខ្សែបម្រើ Kingly Coman ជាអ្នកតែតគ្រាប់ជ័យជម្នះផុតដៃអ្នកចាំទី Keylor Navas នៅនាទី៥៩ ក្រោយទទួលបាល់ពីខ្សែការពារ Joshua Kimmich។

យ៉ាងណាមិញ Bayern Munich បានបញ្ចប់ការរង់ចាំអស់រយ:ពេល ៧ឆ្នាំក្នុងការវិលមកគ្រងជើងឯកពានលីគអឺរ៉ុបជាលើកទី៦ ក្រោយឈ្នះចុងក្រោយកាលឆ្នាំ២០១៣ នៅប្រទេសអង់គ្លេស វ៉ាដាច់កំណត់ត្រានៃក្រុម FC Barcelona របស់អេស្ប៉ាញ ដែលឈ្នះបាន ៥ដង។

គួរបញ្ជាក់ផងដែរថា ក្រុមជើងឯកលីគបារាំង Paris បានបន្តការខកចិត្តក្នុងការព្យាយាមឈ្នះ UEFA Champions League ជាលើកទី១ ក្រោយពីការឡើងមកដល់វគ្គ Final ជាលើកដំបូងទៀតផងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ